បន្ទាប់មក ក្រុមជំនុំទាំងអស់នៃកូនចៅអ៊ីស្រាអែលក៏ចេញពីមុខលោកម៉ូសេទៅ។
សហគមន៍អ៊ីស្រាអែលទាំងមូលក៏នាំគ្នាចាកចេញពីលោកម៉ូសេទៅ។
នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលគេក៏ចេញពីមុខម៉ូសេទាំងអស់គ្នាទៅ។
សហគមន៍អ៊ីស្រអែលទាំងមូល ក៏នាំគ្នាចាកចេញពីម៉ូសាទៅ។
កាលសេចក្ដីបង្គាប់នោះបានឮសុសសាយទៅ ស្រាប់តែពួកអ៊ីស្រាអែលក៏ថ្វាយតង្វាយជាបរិបូរ គឺជាផលដំបូងពីស្រូវ ពីទឹកទំពាំងបាយជូរ ពីប្រេង ពីទឹកឃ្មុំ ហើយពីផលនៃចម្ការទាំងអស់ គេក៏យកមួយភាគក្នុងដប់ពីរបស់ទាំងអស់មកជាបរិបូរដែរ ។
សម្លៀកបំពាក់ការងារសម្រាប់បំពេញមុខងារក្នុងទីបរិសុទ្ធ សម្លៀកបំពាក់បរិសុទ្ធសម្រាប់សង្ឃអើរ៉ុន និងសម្លៀកបំពាក់សម្រាប់កូនរបស់លោក ដែលបំពេញមុខងារជាសង្ឃ»។
ដូច្នេះ អស់អ្នកដែលមានសេចក្ដីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្ដាលឲ្យថ្វាយស្ម័គ្រពីចិត្ត ក៏យកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សម្រាប់ការធ្វើត្រសាលជំនុំ សម្រាប់ការងារក្នុងត្រសាល ហើយសម្រាប់សម្លៀកបំពាក់បរិសុទ្ធ។
ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ និងផលដំបូងពីសេចក្ដីចម្រើនរបស់ឯង ទាំងអម្បាលម៉ានចុះ