កូនចៅអ៊ីស្រាអែលមើលមុខលោកម៉ូសេ ឃើញស្បែកមុខលោកភ្លឺ លោកក៏យកស្បៃមកបាំងមុខទៀត រហូតទាល់តែដល់ពេលចូលទៅសន្ទនាជាមួយព្រះអង្គ។
និក្ខមនំ 34:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពេលណាលោកម៉ូសេចូលទៅចំពោះព្រះយេហូវ៉ា ដើម្បីសន្ទនាជាមួយព្រះអង្គ លោកដោះស្បៃមុខចេញ ដរាបដល់ចេញមកវិញ។ លុះពេលចេញមកវិញ លោកក៏ប្រាប់កូនចៅអ៊ីស្រាអែល តាមសេចក្ដីដែលព្រះអង្គបានបង្គាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាលោកម៉ូសេចូលទៅគាល់ព្រះអម្ចាស់ ដើម្បីសន្ទនាជាមួយព្រះអង្គ លោកដោះស្បៃមុខ រហូតដល់ចេញមកវិញ។ ពេលលោកចេញមកវិញ លោកក៏នាំបទបញ្ជាផ្សេងៗ ដែលលោកបានទទួលយកមកប្រាប់ជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលណាម៉ូសេចូលទៅចំពោះព្រះយេហូវ៉ា ដើម្បីទូលនឹងទ្រង់ នោះលោកបកស្បៃចេញវិញ ដរាបដល់ចេញមក លុះចេញមកវិញហើយ នោះក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមអស់ទាំងសេចក្ដីដែលទ្រង់បង្គាប់មក អាល់គីតាប ពេលម៉ូសាចូលទៅជួបអុលឡោះតាអាឡា ដើម្បីសន្ទនាជាមួយទ្រង់គាត់ដោះស្បៃមុខ រហូតដល់ចេញមកវិញ។ ពេលគាត់ចេញមកវិញ គាត់ក៏នាំបទបញ្ជាផ្សេងៗ ដែលគាត់បានទទួលយកមកប្រាប់ជនជាតិអ៊ីស្រអែល។ |
កូនចៅអ៊ីស្រាអែលមើលមុខលោកម៉ូសេ ឃើញស្បែកមុខលោកភ្លឺ លោកក៏យកស្បៃមកបាំងមុខទៀត រហូតទាល់តែដល់ពេលចូលទៅសន្ទនាជាមួយព្រះអង្គ។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។