ពួកគេនាំគ្នាប្រាប់ខ្ញុំថា "សូមលោកឆ្លាក់ធ្វើព្រះឲ្យយើងខ្ញុំ ដើម្បីនាំមុខយើងខ្ញុំ ដ្បិតលោកម៉ូសេ ជាអ្នកដែលនាំបានយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងខ្ញុំមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ"។
ពួកគេនាំគ្នាមកប្រាប់ខ្ញុំថា “សូមលោកធ្វើរូបព្រះសម្រាប់ដឹកនាំពួកយើងផង ដ្បិតពួកយើងពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះលោកម៉ូសេ ដែលបាននាំពួកយើងចេញពីស្រុកអេស៊ីបមកនោះឡើយ”។
គេបានប្រាប់ខ្ញុំថា ចូរធ្វើព្រះឲ្យយើងរាល់គ្នាទៅ ដែលសំរាប់នាំមុខយើង ដ្បិតឯម៉ូសេនោះ ដែលបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក យើងមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ
ពួកគេនាំគ្នាមកប្រាប់ខ្ញុំថា “សូមអ្នកធ្វើរូបព្រះសម្រាប់ដឹកនាំពួកយើងផង ដ្បិតពួកយើងពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះម៉ូសា ដែលបាននាំពួកយើងចេញពីស្រុកអេស៊ីបមកនោះឡើយ”។
ពួកគេរហ័សនឹងងាកបែរចេញពីផ្លូវដែលយើងបានបង្គាប់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោ ហើយនាំគ្នាក្រាបថ្វាយបង្គំរូបនោះ រួចបានថ្វាយយញ្ញបូជា ដោយប្រកាសថា "ឱអ៊ីស្រាអែលអើយ នេះហើយជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក"»។
ដោយពោលទៅកាន់លោកអើរ៉ុនថា "ចូរធ្វើព្រះឲ្យយើង ដែលនឹងនាំមុខយើង ដ្បិតលោកម៉ូសេ ដែលបាននាំយើងចេញពីស្រុកអេស៊ីព្ទមកនេះ យើងមិនដឹងជាមានអ្វីកើតឡើងដល់លោកទេ" ។
ស្ដេចសូលមានរាជឱង្ការថា៖ «គេបាននាំសត្វទាំងនោះពីសាសន៍អាម៉ាឡេកមក ដ្បិតពួកទ័ពបានទុកសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោក ក្រៅអំពីនោះយើងបានបំផ្លាញអស់រលីងហើយ»។
ប៉ុន្តែ ពួកទ័ពបានចាប់យករបឹប ជាចៀម និងគោដែលជារបស់សំខាន់ៗទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះរបស់លោកនៅត្រង់គីលកាល»។