ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 30:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កុំ​ផ្សំ​គ្រឿង​ណា​ធ្វើ​ឲ្យ​ដូច​គ្រឿង​ក្រអូប​នេះ​សម្រាប់​អ្នក​ឡើយ អ្នក​រាល់​គ្នា​ត្រូវ​រាប់​គ្រឿង​នេះ​ជា​បរិសុទ្ធថ្វាយ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​ផ្សំ​គ្រឿង​ក្រអូប​សម្រាប់​ប្រើ‌ប្រាស់​ដូច​គ្រឿង​នេះ​ឡើយ ត្រូវ​ចាត់​ទុក​គ្រឿង​ក្រអូប​នេះ​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​ផ្សំ​គ្រឿង​តាម​កំណត់​នេះ នឹង​ធ្វើ​ឲ្យ​ដូច​គ្រឿង​ក្រអូប​នេះ​សំរាប់​ឯង​ឡើយ ឯង​រាល់​គ្នា​ត្រូវ​រាប់​គ្រឿង​នេះ​ជា​បរិសុទ្ធ សំរាប់​តែ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ

សូមមើលជំពូក

អាល់គីតាប

មិន​ត្រូវ​ផ្សំ​គ្រឿង​ក្រអូប​សម្រាប់​ប្រើ​ប្រាស់​ដូច​គ្រឿង​នេះ​ឡើយ ត្រូវ​ចាត់​ទុក​គ្រឿង​ក្រអូប​នេះ ជា​សក្ការៈ​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក



និក្ខមនំ 30:37
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ត្រូវ​ថ្វាយ​តង្វាយ​ជម្រះ​អាស‌នា ព្រម​ទាំង​ញែក​ជា​បរិសុទ្ធ នោះ​អាស‌នា​នឹង​បាន​បរិសុទ្ធ​បំផុត ហើយ​អ្វី​ៗ​ដែល​ប៉ះ​នឹង​អាស‌នា​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ។


បើ​អ្នក​ណា​ដែល​ផ្សំ​ធ្វើ​ឲ្យ​ដូច​គ្រឿង​ក្រអូប​នេះ ទុក​សម្រាប់​នឹង​ប្រើ​ប្រាស់ នោះ​នឹង​ត្រូវ​កាត់‌ចេញ​ពី​សាសន៍​របស់​ខ្លួន»។


ចំណែក​តង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​គឺ​សម្រាប់​អើរ៉ុន និង​កូន​របស់​លោក ជា​របស់​បរិសុទ្ធ​បំផុត ក្នុងចំណោម​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។