ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 30:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មួយ​ឆ្នាំ​ម្តង អើរ៉ុន​ត្រូវ​យក​ឈាម​នៃ​តង្វាយ​លោះ​បាប ដែល​ថ្វាយ​សម្រាប់​រំដោះ​បាបមក​ប្រឡាក់​នៅ​ស្នែង​របស់​អាសនា គឺ​មួយ​ឆ្នាំ​ម្តង គាត់​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​នៅ​លើ​អាស‌នា​នេះ គ្រប់​ជំនាន់​របស់​អ្នក​រាល់​គ្នាត​ទៅ។ នេះ​ជា​អាសនា​បរិសុទ្ធ​បំផុត​ចំពោះ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មួយ​ឆ្នាំ​ម្ដង អើរ៉ុន​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ ដោយ​យក​ឈាម​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប ទៅ​លាប​តាម​ស្នែង​របស់​អាសនៈ។ ពិធី​នេះ​ត្រូវ​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ត្រូវ​ញែក​អាសនៈ​នេះ​ជា​របស់​ដ៏វិសុទ្ធ​បំផុត នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្នុង​១​ឆ្នាំ​ម្តង អើរ៉ុន​ត្រូវ​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប ដែល​ថ្វាយ​សំរាប់​ឲ្យ​ធួន​នឹង​បាប​មក​ប្រឡាក់​នៅ​ស្នែង ឲ្យ​ធួន​នឹង​អាសនា​នេះ​ផង គឺ​នៅ​គ្រប់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ធួន​នឹង​អាសនា​នេះ​ក្នុង​១​ឆ្នាំ​ម្តង​ជានិច្ច ដ្បិត​ជា​ការ​បរិសុទ្ធ​បំផុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

អាល់គីតាប

មួយ​ឆ្នាំ​ម្តង ហារូន​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ ដោយ​យក​ឈាម​សត្វ​ដែល​ធ្វើ​ជា​គូរបាន​លោះ​បាប ទៅ​លាប​តាម​ស្នែង​របស់​អាសនៈ។ ពិធី​នេះ​ត្រូវ​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ គ្រប់​ជំនាន់​តរៀង​ទៅ។ ត្រូវ​ញែក​អាសនៈ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត​នៅ​ចំពោះអុលឡោះ‌តាអាឡា»។

សូមមើលជំពូក



និក្ខមនំ 30:10
18 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ដូ‌នីយ៉ា​ក៏​ភ័យ​ខ្លាច ដោយ​ព្រោះ​សាឡូម៉ូន​ដែរ ទ្រង់​ក្រោក​ឡើង​ទៅ​ចាប់​កាន់​ស្នែង​អាស‌នា


ឯ​លោក​អើរ៉ុន និង​កូនៗ​របស់​លោក គេ​ថ្វាយ​តង្វាយ​នៅ​លើ​អាស‌នា​នៃ​តង្វាយ​ដុត និង​អាស‌នា​គ្រឿង​ក្រអូប ក៏​បំពេញ​ការ‌ងារ​ទាំង​អស់​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត និង​ការ​ថ្វាយ​តង្វាយ​ឲ្យ​ធួន​នឹង​បាប​របស់​ពួក​អ៊ីស្រា‌អែល​ផង តាម​គ្រប់​ទាំង​បង្គាប់​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


មិន​ត្រូវ​ថ្វាយ​គ្រឿង​ក្រអូប​ដទៃ ឬ​យញ្ញ‌បូជា​ដុត ឬ​តង្វាយ​ម្សៅ​ណា​នៅ​លើ​អាស‌នា​នេះ​ឡើយ ក៏​មិន​ត្រូវ​ច្រួច​តង្វាយ​អ្វី​លើ​អាស‌នា​នេះ​ដែរ។


ដូច្នេះ គាត់​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​អស់​ទាំង​អំពើ​រំលង​របស់​គេ គឺ​អស់​ទាំង​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ត្រូវ​ធ្វើ​ដូច្នោះ​ឲ្យ​បាន​ធួន​នឹង​ត្រសាល​ជំនុំ ដែល​នៅ​ជា​មួយ​គេ គឺ​នៅ​កណ្ដាល​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ


រួច​លោក​ត្រូវ​ចេញ​ទៅ​ឯ​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អាសនា​នោះ ដោយ​យក​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​នោះ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ជុំ​វិញ


គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ហាម​ដល់​អើរ៉ុន​បង​អ្នក កុំ​ឲ្យ​ចូល​ជា​រាល់​ពេល​មក​ក្នុង​ទី​បរិសុទ្ធ​ខាង​ក្នុង​វាំង​នន នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​ហិប​នោះ​ឡើយ ក្រែង​លោ​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​ទី​សន្តោស​ប្រោស​នោះ។


«នៅ​ថ្ងៃ​ដប់​ក្នុង​ខែ​ទីប្រាំពីរ​នេះ ជា​ថ្ងៃ​ឲ្យ​បាន​ធួន​នឹង​បាប គឺ​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។


រួច​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ខាង​ក្នុង​ត្រសាល​ជំនុំ ហើយ​ត្រូវ​ចាក់​ឈាម​ទាំង​អស់ នា​ជើង​អាសនា​តង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។


សង្ឃ​ត្រូវ​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​គ្រឿង​ក្រអូប ដែល​នៅ​ក្នុង​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ចាក់​ឈាម​គោ​នោះ​ទាំង​អស់ នា​ជើង​អាសនា​តង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ។


ព្រះ‌អង្គ​ជា​រស្មី​ភ្លឺ​នៃ​សិរីល្អ​របស់​ព្រះ និង​ជា​រូប‌ភាព​អង្គ​ព្រះ​សុទ្ធ​សាធ ហើយ​ព្រះ‌អង្គ​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​របស់​យើង​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​តេជា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់


ព្រះ‌អង្គ​មិន​ត្រូវ​ថ្វាយ​ព្រះ‌អង្គ​ទ្រង់ ម្តង​ហើយ​ម្តង​ទៀត ដូច​សម្តេច​សង្ឃ ដែលតែង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​រាល់​ឆ្នាំ ទាំង​យក​ឈាម ដែល​មិន​មែន​ជា​ឈាម​ខ្លួន​ឯង​នោះ​ឡើយ


តែ​ផ្នែក​ខាង​ក្នុង មាន​តែ​សម្តេច​សង្ឃ​ម្នាក់​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​បាន ក្នុង​មួយ​ឆ្នាំ​ម្តង ទាំង​យក​ឈាម​ដែល​លោក​ថ្វាយ​សម្រាប់​ខ្លួន​លោក និងសម្រាប់​អំពើ​បាប​ដែល​ប្រជា‌ជន​ប្រព្រឹត្ត​ដោយ​អចេតនា។


ទេវតា​ទី​ប្រាំមួយ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ខ្ញុំ​ក៏​ឮ​សំឡេង​មួយ ចេញ​ពី​ស្នែង​ទាំង​បួន​របស់​អាសនា​មាស ដែល​នៅ​ចំពោះ​ព្រះ។