ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 3:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ យើង​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីព្ទ​នឹង​មិន​បើក​ឲ្យ​អ្នក​រាល់​គ្នា​មក​ទេ ទាល់​តែ​យើង​ប្រើ​ដៃ​ដ៏​ខ្លាំង​ពូកែ​ទើប​ព្រម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីប​មិន​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​មក​ទេ ទាល់​តែ​យើង​ប្រើ​បារមី​ដ៏​ខ្លាំង​ពូកែ​បង្ខំ ទើប​ស្ដេច​យល់​ព្រម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អញ​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីព្ទ​នឹង​មិន​ព្រម​អនុញ្ញាត​ឲ្យ​ឯង​រាល់​គ្នា​ទៅ​ទេ លើក​តែ​ដោយ​ដៃ​ខ្លាំង​ពូកែ​ប៉ុណ្ណោះ

សូមមើលជំពូក

អាល់គីតាប

យើង​ដឹង​ថា ស្តេច​ស្រុក​អេស៊ីប​មិន​អនុ‌ញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​មក​ទេ ទាល់​តែ​យើង​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​បង្ខំ ទើប​ស្តេច​យល់​ព្រម។

សូមមើលជំពូក



និក្ខមនំ 3:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង​ដដែល ហើយ​ផារ៉ោន​មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​នៅ​ចំពោះ​ផារ៉ោន តែ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ទៅ​ទេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ផារ៉ោន​នឹង​មិន​ស្តាប់​អ្នក​ទេ នោះ​គឺ​ដើម្បី​ឲ្យ​ការ​អស្ចារ្យ​របស់​យើង​កាន់​តែ​ច្រើន​ឡើង​ក្នុង​ស្រុក​អេស៊ីព្ទ»។


ដ្បិត​កាល​ផារ៉ោន​បាន​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​យើង​ចេញ នោះ​ព្រះ‌យេហូវ៉ា​បាន​សម្លាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​កូន​ច្បង​របស់​មនុស្ស រហូត​ដល់​កូន​ដំបូង​របស់​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​ថ្វាយ​អស់​ទាំង​កូន​ឈ្មោល ដែល​កើត​មក​ដំបូង ជា​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា តែ​អស់​ទាំង​កូន​ប្រុស​ច្បង​របស់​ពួក​យើង នោះ​ពួក​យើង​លោះ​វិញ"។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កាល​ណា​អ្នក​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​យើង​បាន​ដាក់​នៅ​ដៃ​អ្នក​នៅ​ចំពោះ​ផារ៉ោន​ឡើយ តែ​យើង​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​ចេញ​មក​ទេ។


ប៉ុន្ដែ ផារ៉ោន​តប​ថា៖ «តើ​ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ដែល​យើង​ត្រូវ​ស្តាប់​តាម ហើយ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ហើយ​មិន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​ឡើយ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន ដ្បិត​ដោយ​ដៃ​ដ៏​ខ្លាំង​ពូកែ យើង​នឹង​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ហើយ​ដោយ​ដៃដ៏​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ»។


ដូច្នេះ ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ទី‌រហា‌ស្ថាន​បាន តែ​មិន​ត្រូវ​ទៅ​ឆ្ងាយ​ពេក​ឡើយ។ ចូរ​អធិស្ឋាន​ឲ្យ​យើង​ផង»។


ដូច្នេះ ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​បើក​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​តាម​រយៈ​លោក​ម៉ូសេ។


ផារ៉ោន​បាន​ចាត់​គេ​ឲ្យ​ទៅ​ស៊ើប​សួរ​មើល ឃើញ​ថា គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់​ឡើយ ប៉ុន្តែ ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ចចេស មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​ទៅ​ទេ។