និក្ខមនំ 29:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនដែលត្រូវទទួលតំណែងជាសង្ឃជំនួសគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះរយៈពេលប្រាំពីរថ្ងៃ នៅពេលដែលគេចូលទៅក្នុងត្រសាលជំនុំ ដើម្បីបំពេញមុខងារនៅក្នុងទីបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមកូនរបស់អើរ៉ុន អ្នកដែលទទួលតំណែងជាបូជាចារ្យបន្តពីគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះអស់រយៈពេលប្រាំពីរថ្ងៃ បន្ទាប់មក ទើបគេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនលោកណាមួយដែលត្រូវជំនួសលោកក្នុងការងារជាសង្ឃ នោះត្រូវស្លៀកសំលៀកបំពាក់នោះគ្រប់៧ថ្ងៃ ក្នុងកាលដែលចូលទៅក្នុងត្រសាលជំនុំ ដើម្បីនឹងធ្វើការងារក្នុងទីបរិសុទ្ធ។ អាល់គីតាប ក្នុងចំណោមកូនរបស់ហារូន អ្នកដែលទទួលតំណែងជាអ៊ីមុាំបន្តពីគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះអស់រយៈពេលប្រាំពីរថ្ងៃ បន្ទាប់មក ទើបគេចូលទៅក្នុងជំរំជួបអុលឡោះតាអាឡា ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ |
បន្ទាប់មក លោករង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យទៅ តែព្រាបនោះមិនបានវិលត្រឡប់មករកលោកវិញទៀតឡើយ។
ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកដំបែចេញពីផ្ទះ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់ពីថ្ងៃទីមួយរហូតដល់ថ្ងៃទីប្រាំពីរ អ្នកនោះនឹងត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល។
សម្លៀកបំពាក់បរិសុទ្ធរបស់អើរ៉ុន ត្រូវទុកឲ្យកូនៗរបស់គាត់រហូតតទៅ ដើម្បីឲ្យគេបានស្លៀកពាក់ នៅពេលទទួលពិធីចាក់ប្រេងតែងតាំងពួកគេឡើងជាសង្ឃ។
ត្រូវប្រព្រឹត្តយ៉ាងនេះចំពោះអើរ៉ុន និងកូនរបស់គាត់ តាមអស់ទាំងសេចក្ដីដែលយើងបានបង្គាប់អ្នក។ ត្រូវធ្វើពិធីតែងតាំងពួកគេឡើងជាសង្ឃឲ្យគ្រប់ប្រាំពីរថ្ងៃ។
គ្រប់ប្រាំពីរថ្ងៃត្រូវឲ្យគេថ្វាយតង្វាយឲ្យធួននឹងអាសនា ហើយញែកចេញជាបរិសុទ្ធ គឺយ៉ាងនោះដែលគេត្រូវឆ្លងអាសនា។
រួចដល់ថ្ងៃទីប្រាំពីរ ត្រូវពិនិត្យមើលម្តងទៀត បើមើលទៅស្មានថា រោគនៅតែដដែលមិនបានរាលទៅក្នុងស្បែកទេ នោះត្រូវបង្ខាំងអ្នកនោះនៅប្រាំពីរថ្ងៃទៀត។
អ្នកណាដែលគេចាក់ប្រេងតាំងឡើងឲ្យធ្វើជាសង្ឃជំនួសឪពុកខ្លួន សង្ឃនោះត្រូវធ្វើឲ្យធួននឹងបាប ហើយត្រូវស្លៀកសម្លៀកបំពាក់ខ្លូតទេស គឺជាសម្លៀកបំពាក់បរិសុទ្ធនោះ។
លុះដល់ថ្ងៃទីប្រាំបី លោកម៉ូសេក៏ហៅលោកអើរ៉ុន និងពួកកូនលោកមក ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង។
លោកម៉ូសេដោះសម្លៀកបំពាក់ពីអើរ៉ុន ហើយយកទៅបំពាក់ឲ្យអេលាសារ ជាកូនរបស់លោក រួចលោកអើរ៉ុនក៏ស្លាប់នៅលើកំពូលភ្នំនោះទៅ។ លោកម៉ូសេ និងអេលាសារក៏ចុះពីលើភ្នំមកវិញ។
ដ្បិតគួរឲ្យមានសម្តេចសង្ឃយ៉ាងនេះសម្រាប់យើង ដែលទ្រង់បរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង បានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត។