មានក្បាច់តារាង ដូចជាក្រឡាអួន ហើយមានវង់កម្រងច្រវាក់ប្រាំពីរនៅក្បាលសសរមួយៗ ក្នុងទាំងពីរនោះ។
និក្ខមនំ 28:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយខ្សែមាសសុទ្ធពីរ វេញដូចជាខ្សែពួរ រួចភ្ជាប់ខ្សែនឹងគ្រោងមាសនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើខ្សែពីមាសសុទ្ធ ដែលវេញចូលគ្នាជារបៀបខ្សែពួរ ហើយភ្ជាប់ខ្សែ និងក្រចាប់ជាប់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយខ្សែមាសសុទ្ធ២ វេញដូចជាខ្សែពួរ រួចភ្ជាប់ខ្សែនឹងគ្រោងមាសនោះ។ អាល់គីតាប ធ្វើខ្សែពីមាសសុទ្ធ ដែលវេញចូលគ្នា ជារបៀបខ្សែពួរ ហើយភ្ជាប់ខ្សែ និងក្រចាប់ជាប់គ្នា។ |
មានក្បាច់តារាង ដូចជាក្រឡាអួន ហើយមានវង់កម្រងច្រវាក់ប្រាំពីរនៅក្បាលសសរមួយៗ ក្នុងទាំងពីរនោះ។
សសរមួយកម្ពស់ដប់ប្រាំបីហត្ថ ហើយក្បាលសសរលង្ហិន នៅពីលើនោះក៏កម្ពស់បីហត្ថទៀត មានទាំងក្បាច់ក្រឡាអួន និងផ្លែទទឹមនៅជុំវិញ ធ្វើសុទ្ធតែពីលង្ហិន ឯសសរទីពីរក៏ដូចគ្នា មានទាំងក្បាច់ក្រឡាអួនដែរ។
ត្រូវឆ្លាក់ឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែលនៅលើថ្មទាំងពីរដុំនោះ បែបរបៀបដូចជាជាងចម្លាក់គេឆ្លាក់ត្រា ហើយដាំចុះក្នុងគ្រោងមាស។
ត្រូវធ្វើប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ ឲ្យត្រូវតាមរចនានៃពួកជាងដែលមានស្នាដៃ ហើយតាមរបៀបអេផូឌដែរ គឺធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។