Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 39:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 គេ​ធ្វើ​ខ្សែ​មាស​សុទ្ធ វេញ​ដូច​ជា​ខ្សែ​ពួរ ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 គេ​យក​មាស​សុទ្ធ​មក​ធ្វើ​ជា​ខ្សែ ហើយ​វេញ​ចូល​គ្នា​ដូច​ខ្សែ‌ពួរ សម្រាប់​ភ្ជាប់​ទៅ​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 គេ​ធ្វើ​ខ្សែ​មាស​សុទ្ធ វេញ​ដូច​ជា​ខ្សែ‌ពួរ ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 គេ​យក​មាស​សុទ្ធ​មក​ធ្វើ​ជា​ខ្សែ ហើយ​វេញ​ចូល​គ្នា​ជា​របៀប​ខ្សែ​ពួរ សម្រាប់​ភ្ជាប់​ទៅ​នឹង​ប្រដាប់​ពាក់​លើ​ទ្រូង។

សូមមើលជំពូក ចម្លង




និក្ខមនំ 39:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ល្វែង​ធំ ទ្រង់​ស្រោប​ដោយ​ឈើ​កកោះ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ ព្រម​ទាំង​ដាប់​ជា​ក្បាច់​ដើម​លម៉ើ និង​ច្រវាក់។


ហើយ​ខ្សែ​មាស​សុទ្ធ​ពីរ វេញ​ដូច​ជា​ខ្សែ​ពួរ រួច​ភ្ជាប់​ខ្សែ​នឹង​គ្រោង​មាស​នោះ។


មាន​ត្បូង​ដប់​ពីរ​គ្រាប់ តាម​ចំនួន​ឈ្មោះ​ពួក​កូន​របស់​អ៊ី‌ស្រា‌អែល ត្បូង​ទាំង​នោះ​មាន​លក្ខណៈ​ដូច​ជា​ត្រា គឺ​ត្បូង​នីមួយ​ៗមាន​ឆ្លាក់​ឈ្មោះ​មួយ សម្រាប់​កុល‌សម្ព័ន្ធ​ទាំង​ដប់​ពីរ។


គេ​ធ្វើ​គ្រោង​មាស​ពីរ និង​ក្រវិល​មាស​ពីរ ហើយ​ដាក់​ភ្ជាប់​នៅ​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង


ថ្ពាល់​ឯង​ស្រស់​ល្អ​សម​នឹង​គ្រឿង​តែង ហើយ​ក​ឯង​ផង ដែល​ប្រដាប់​ដោយ​ខ្សែ​ដូច្នេះ


ខ្ញុំ​ឲ្យ​គេ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​វិនាស​ឡើយ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​បាន​ដែរ។


កាល​ទូល​បង្គំ​នៅ​ជា​មួយ​គេ ទូល​បង្គំ​បាន​រក្សា​គេ ក្នុង​ព្រះ‌នាម​ដែល​ព្រះ‌អង្គ​បាន​ប្រ​ទាន​មក​ទូល​បង្គំ។ ទូល​បង្គំ​បាន​ការ​ពារ​គេ ហើយ​គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ លើក​លែង​តែ​ម្នាក់ ដែល​បាន​តម្រូវ​ឲ្យ​វិនាស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ។


អ្នក​រាល់​គ្នា​មាន​ព្រះ‌ចេស្តា​របស់​ព្រះ​កំពុង​ថែ​រក្សា តាម​រយៈ​ជំនឿ ដើម្បី​ទទួល​ការ​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សម្តែង​មក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។


យូដាស ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ហើយ​ជា​ប្អូន​របស់​លោក​យ៉ាកុប សូម​ជម្រាប​មក​អស់​អ្នក​ដែល​ព្រះ​បាន​ត្រាស់​ហៅ ជា​ពួក​ស្ងួន‌ភ្ងា​ក្នុង​ព្រះ ជា​ព្រះ‌វរ‌បិតា ដែល​បម្រុង​ទុក​សម្រាប់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម