ត្រូវធ្វើខ្សែក្រវិលហាសិប ដាក់តាមជាយវាំងននទីមួយ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នា ហើយខ្សែក្រវិលហាសិបទៀត តាមជាយវាំងននទីពីរ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។
និក្ខមនំ 26:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវដេរវាំងននប្រាំផ្ទាំងភ្ជាប់ជាមួយគ្នា ហើយប្រាំមួយផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ វាំងននទីប្រាំមួយ ត្រូវបត់ផាត់ទៅលើ ពីខាងមុខត្រសាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុនដំបូង ត្រូវយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀត មកដេរភ្ជាប់គ្នាដែរ។ ផ្ទាំងទីប្រាំមួយត្រូវបត់ទម្លាក់ទៅខាងមុខពន្លា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវដេរសំពត់៥ផ្ទាំងភ្ជាប់ជាមួយគ្នា ហើយ៦ផ្ទាំងទៀតក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ ឯសំពត់ទី៦ នោះត្រូវបត់ផាត់ទៅលើ ពីខាងមុខត្រសាល អាល់គីតាប មុនដំបូង ត្រូវយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀត មកដេរភ្ជាប់គ្នាដែរ។ ផ្ទាំងទីប្រាំមួយត្រូវបត់ទម្លាក់ទៅខាងមុខជំរំ។ |
ត្រូវធ្វើខ្សែក្រវិលហាសិប ដាក់តាមជាយវាំងននទីមួយ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នា ហើយខ្សែក្រវិលហាសិបទៀត តាមជាយវាំងននទីពីរ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។
វាំងននប្រាំផ្ទាំង ត្រូវដេរភ្ជាប់ជាមួយគ្នា ហើយវាំងននប្រាំផ្ទាំងទៀត ក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ។
ត្រូវធ្វើវាំងននពីរោមពពែ ទុកសម្រាប់គ្របពីលើរោងឧបោសថ គឺវាំងនននោះត្រូវធ្វើដប់មួយផ្ទាំង។
វាំងនននីមួយៗត្រូវមានបណ្តោយសាមសិបហត្ថ ទទឹងបួនហត្ថ ហើយវាំងននទាំងដប់មួយនោះ ត្រូវមានទំហំស្មើគ្នាទាំងអស់។