ត្រូវធ្វើតម្ពក់លង្ហិនហាសិប ហើយស៊កតម្ពក់នោះចូលទៅក្នុងក្រវិលទាំងនោះ ដើម្បីភ្ជាប់ត្រសាលរួមមកតែមួយ។
និក្ខមនំ 26:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាំងននត្រសាលដែលលើស គឺវាំងននពាក់កណ្ដាលដែលលើលនោះ ត្រូវឲ្យសំយាកធ្លាក់ទៅបាំងខាងក្រោយរោងឧបោសថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រណាត់ដែលគ្របពីលើព្រះពន្លានេះ ត្រូវមានទំហំវែងជាងព្រះពន្លា ពាក់កណ្ដាលផ្ទាំង ហើយសាច់ក្រណាត់ដែលលើសនេះ ត្រូវបត់ទម្លាក់ទៅខាងក្រោយព្រះពន្លា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសំពត់ត្រសាលដែលលើសពាក់កណ្តាល ក្នុង១ផ្ទាំងខាងចុង នោះត្រូវឲ្យសំយាកធ្លាក់ទៅបាំងខាងក្រោយរោងឧបោសថវិញ អាល់គីតាប ក្រណាត់ដែលគ្របពីលើជំរំសក្ការៈនេះ ត្រូវមានទំហំវែងជាងជំរំសក្ការៈពាក់កណ្តាលផ្ទាំង ហើយសាច់ក្រណាត់ដែលលើសនេះ ត្រូវបត់ទម្លាក់ទៅខាងក្រោយជំរំសក្ការៈ។ |
ត្រូវធ្វើតម្ពក់លង្ហិនហាសិប ហើយស៊កតម្ពក់នោះចូលទៅក្នុងក្រវិលទាំងនោះ ដើម្បីភ្ជាប់ត្រសាលរួមមកតែមួយ។
វាំងននដែលសល់មួយហត្ថទាំងសងខាងតាមបណ្តោយផ្ទាំងទាំងប៉ុន្មាន ត្រូវទម្លាក់ទៅបាំងរោងឧបោសថទាំងសងខាង។
ត្រូវធ្វើវាំងននពីរោមពពែ ទុកសម្រាប់គ្របពីលើរោងឧបោសថ គឺវាំងនននោះត្រូវធ្វើដប់មួយផ្ទាំង។