ត្រូវធ្វើខ្សែក្រវិលហាសិប ដាក់តាមជាយវាំងននទីមួយ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នា ហើយខ្សែក្រវិលហាសិបទៀត តាមជាយវាំងននទីពីរ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។
និក្ខមនំ 26:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើតម្ពក់លង្ហិនហាសិប ហើយស៊កតម្ពក់នោះចូលទៅក្នុងក្រវិលទាំងនោះ ដើម្បីភ្ជាប់ត្រសាលរួមមកតែមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវធ្វើតម្ពក់លង្ហិនចំនួនហាសិប សម្រាប់ថ្ពក់ទៅក្នុងខ្សែកង ដើម្បីឲ្យបានទៅជាក្រណាត់តែមួយផ្ទាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវធ្វើទំពក់លង្ហិន៥០ សំរាប់ថ្ពក់នឹងខ្សែក្រវិលទាំងនោះភ្ជាប់ត្រសាលរួមមកតែ១ អាល់គីតាប ត្រូវធ្វើទំពក់លង្ហិនចំនួនហាសិប សម្រាប់ថ្ពក់ទៅក្នុងខ្សែកង ដើម្បីឲ្យបានទៅជាក្រណាត់តែមួយផ្ទាំង។ |
ត្រូវធ្វើខ្សែក្រវិលហាសិប ដាក់តាមជាយវាំងននទីមួយ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នា ហើយខ្សែក្រវិលហាសិបទៀត តាមជាយវាំងននទីពីរ ខាងចុងផ្ទាំង ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។
វាំងននត្រសាលដែលលើស គឺវាំងននពាក់កណ្ដាលដែលលើលនោះ ត្រូវឲ្យសំយាកធ្លាក់ទៅបាំងខាងក្រោយរោងឧបោសថ។
វាំងននប្រាំផ្ទាំង ត្រូវដេរភ្ជាប់ជាមួយគ្នា ហើយវាំងននប្រាំផ្ទាំងទៀត ក៏ត្រូវដេរភ្ជាប់ជាមួយគ្នាដែរ។
ត្រូវធ្វើតម្ពក់មាសហាសិប ហើយភ្ជាប់វាំងននទាំងពីរផ្ទាំងនឹងតម្ពក់នោះ ដើម្បីឲ្យរោងឧបោសថបានជាប់នៅជារោងតែមួយ។