Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 26:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ត្រូវ​ធ្វើ​ទំពក់​លង្ហិន​៥០ សំរាប់​ថ្ពក់​នឹង​ខ្សែ​ក្រវិល​ទាំង​នោះ​ភ្ជាប់​ត្រសាល​រួម​មក​តែ​១

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ត្រូវ​ធ្វើ​តម្ពក់​លង្ហិន​ហាសិប ហើយ​ស៊ក​តម្ពក់​នោះ​ចូល​ទៅ​ក្នុង​ក្រវិល​ទាំង​នោះ ដើម្បី​ភ្ជាប់​ត្រសាល​រួម​មក​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ត្រូវ​ធ្វើ​តម្ពក់​លង្ហិន​ចំនួន​ហា‌សិប សម្រាប់​ថ្ពក់​ទៅ​ក្នុង​ខ្សែ​កង ដើម្បី​ឲ្យ​បាន​ទៅ​ជា​ក្រណាត់​តែ​មួយ​ផ្ទាំង។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ត្រូវ​ធ្វើ​ទំពក់​លង្ហិន​ចំនួន​ហាសិប សម្រាប់​ថ្ពក់​ទៅ​ក្នុង​ខ្សែ​កង ដើម្បី​ឲ្យ​បាន​ទៅ​ជា​ក្រណាត់​តែ​មួយ​ផ្ទាំង។

សូមមើលជំពូក ចម្លង




និក្ខមនំ 26:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ត្រូវ​ធ្វើ​ខ្សែ​ក្រវិល​៥០​ដាក់​តាម​ជាយ​សំពត់​ទី​១ ខាង​ចុង​ផ្ទាំង​ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា ហើយ​ខ្សែ​ក្រវិល​៥០​ទៀត តាម​ជាយ​សំពត់​ទី​២​ខាង​ចុង​ផ្ទាំង ត្រង់​កន្លែង​ដែល​ភ្ជាប់​គ្នា​ដែរ


ឯ​សំពត់​ត្រសាល​ដែល​លើស​ពាក់​កណ្តាល ក្នុង​១​ផ្ទាំង​ខាង​ចុង នោះ​ត្រូវ​ឲ្យ​សំយាក​ធ្លាក់​ទៅ​បាំង​ខាង​ក្រោយ​រោង​ឧបោសថ​វិញ


សំពត់​៥​ផ្ទាំង ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា ហើយ​សំពត់​៥​ផ្ទាំង​ទៀត ក៏​ត្រូវ​ដេរ​ភ្ជាប់​ជា​មួយ​គ្នា​ដែរ


ត្រូវ​ធ្វើ​ទំពក់​មាស​៥០ ដើម្បី​នឹង​ភ្ជាប់​សំពត់​ទាំង​២​ផ្ទាំង​នឹង​ទំពក់​នោះ ឲ្យ​រោង​ឧបោសថ​បាន​ជាប់​នៅ​ជា​រោង​តែ​១។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម