នៅលើមែកមួយ ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ និងផ្កាផង ឯមែកទាំងប្រាំមួយដែលបែកចេញពីតួជើងចង្កៀងមក នោះក៏ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ និងផ្កា ដូចគ្នាទាំងអស់។
និក្ខមនំ 25:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្រោមមែកពីរ ត្រូវមានកន្សោមគ្រាប់មួយ នៅក្រោមមែកពីរទៀត ត្រូវមានកន្សោមគ្រាប់មួយ ហើយនៅក្រោមមែកពីរទៀត ត្រូវមានកន្សោមគ្រាប់មួយដែរ មែកទាំងប្រាំមួយដែលបែកចេញពីជើងចង្កៀងមក នោះត្រូវមានដូចគ្នាគ្រប់ទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានស្រទាប់ផ្កាក្រពុំបីនៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្ដាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្រោមមែក២ ត្រូវមានកន្សោមគ្រាប់១ នៅក្រោមមែក២ទៀត ត្រូវមានកន្សោមគ្រាប់១ ហើយនៅមានក្រោមមែក២ទៀត ត្រូវមានកន្សោម១គ្រាប់ដែរ មែកទាំង៦ដែលបែកចេញពីជើងចង្កៀងមក នោះត្រូវមានដូចគ្នាគ្រប់ទាំងអស់ អាល់គីតាប មានស្រទាប់ផ្កាក្រពុំបីនៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្តាល។ |
នៅលើមែកមួយ ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ និងផ្កាផង ឯមែកទាំងប្រាំមួយដែលបែកចេញពីតួជើងចង្កៀងមក នោះក៏ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ និងផ្កា ដូចគ្នាទាំងអស់។
នៅក្រោមមែកពីរ មានកន្សោមគ្រាប់មួយ នៅក្រោមមែកពីរទៀត មានកន្សោមគ្រាប់មួយ ហើយនៅក្រោមមែកពីរទៀត មានកន្សោមគ្រាប់មួយ មែកទាំងប្រាំមួយដែលចេញពីគល់ជើងចង្កៀងមក មានដូចគ្នាទាំងអស់។
គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងនោះទេ គឺគេដាក់វាលើជើងចង្កៀងវិញ ទើបចង្កៀងនោះភ្លឺដល់មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ។