និក្ខមនំ 23:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំយល់មុខអ្នកណានៅក្នុងរឿងក្ដីឡើយ ទោះបីអ្នកនោះជាអ្នកក្រក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលកាត់ក្ដី មិនត្រូវយោគយល់ដល់អ្នកណាទាំងអស់ ទោះបីអ្នកនោះជាអ្នកក្រីក្រក៏ដោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏កុំឲ្យយល់មុខខាងឯអ្នកក្រក្នុងការក្តីគេដែរ។ អាល់គីតាប នៅពេលកាត់ក្តី មិនត្រូវយោគយល់ដល់អ្នកណាទាំងអស់ ទោះបីអ្នកនោះ ជាអ្នកក្រីក្រក៏ដោយ។ |
ការដែលយោគយល់ដល់មនុស្សអាក្រក់ ហើយការបង្វែរសេចក្ដីយុត្តិធម៌ ក្នុងការវិនិច្ឆ័យ នោះមិនល្អទេ។
កុំឲ្យកេងយករបស់មនុស្សក្រ ដោយព្រោះតែគេក្រឡើយ ក៏កុំសង្កត់សង្កិនមនុស្សវេទនានៅត្រង់ទ្វារក្រុងដែរ
អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តទុច្ចរិតក្នុងរឿងក្តីឡើយ ក៏មិនត្រូវយល់មុខខាងអ្នកតូច ឬខ្លាចអ្នកធំដែរ គឺត្រូវជំនុំជម្រះអ្នកជិតខាងអ្នកដោយសុចរិត។
ដ្បិតយើងដឹងហើយថា អំពើរំលងរបស់អ្នករាល់គ្នាមានច្រើនណាស់ ហើយអំពើបាបរបស់អ្នករាល់គ្នាក៏សម្បើមណាស់ផង អ្នករាល់គ្នានេះហើយដែលធ្វើទុក្ខមនុស្សសុចរិត ហើយស៊ីសំណូក ក៏បង្វែរមនុស្សកម្សត់ទុគ៌តនៅទ្វារក្រុង ។
អ្នករាល់គ្នាមិនត្រូវល្អៀងទៅខាងណាក្នុងការកាត់ក្តីឡើយ ត្រូវស្តាប់អ្នកតូចដូចជាអ្នកធំដែរ មិនត្រូវខ្លាចមុខមនុស្សណាឲ្យសោះ ដ្បិតការវិនិច្ឆ័យ នោះស្ថិតលើព្រះ ឯរឿងណាដែលពិបាកពេកដល់អ្នករាល់គ្នា ត្រូវនាំមកឯខ្ញុំ នោះខ្ញុំនឹងពិចារណាមើល"។
មិនត្រូវបង្ខូចយុត្តិធម៌ឡើយ ក៏មិនត្រូវមានចិត្តលម្អៀងទៅខាងណា ឬស៊ីសំណូកឲ្យសោះ ដ្បិតសំណូកធ្វើឲ្យភ្នែករបស់អ្នកប្រាជ្ញទៅជាខ្វាក់ ហើយបង្ខូចពាក្យសម្ដីរបស់មនុស្សសុចរិត។
ប៉ុន្តែ ប្រាជ្ញាដែលមកពីស្ថានលើ ដំបូងបង្អស់គឺបរិសុទ្ធ បន្ទាប់មក មានចិត្តសន្តិភាព សុភាពរាបសា មានអធ្យាស្រ័យ មានពេញដោយចិត្តមេត្តាករុណា និងផលល្អ ឥតរើសមុខ ឥតពុតមាយា។