ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 22:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​រក​ចោរ​មិន​ឃើញ​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ចំពោះ​ព្រះ ដើម្បី​បញ្ជាក់​ថា អ្នក​នោះ​មិន​បាន​ចូល​ដៃ​យក​ទ្រព្យ​របស់​គេ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ចាប់​ចោរ​មិន​បាន​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ស្បថ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ថា គាត់​មិន​បាន​បន្លំ​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​រក​ចោរ​មិន​ឃើញ​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ឯ​ចៅ‌ក្រម ដើម្បី​នឹង​ពិចារណា​មើល តើ​អ្នក​នោះ​បាន​ដាក់​ដៃ​លើ​របស់​ទ្រព្យ​អ្នក​ជិត​ខាង​ឬ​ទេ។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​ចាប់​ចោរ​មិន​បាន​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ស្បថ នៅ​ចំពោះ​អុលឡោះថា គាត់​មិន​បាន​បន្លំ​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ​ឡើយ។

សូមមើលជំពូក



និក្ខមនំ 22:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​អ្នក​ណា​ធ្វើ​បាប​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន ហើយ​គេ​ឲ្យ​អ្នក​នោះ​ស្បថ រួច​អ្នក​នោះ​ក៏​មក​ស្បថ​នៅ​មុខ​អាស‌នា​របស់​ព្រះ‌អង្គ ក្នុង​ព្រះ‌វិហារ​នេះ


ក្នុង​ពួក​នោះ មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់ ដែល​ត្រូវ​ត្រួត‌ត្រា​កិច្ច‌ការក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ហើយ​មាន​ប្រាំមួយ​ពាន់​នាក់ ដែល​ជា​ចៅ‌ក្រម និង​សុភា


ព្រះ​គង់​ប្រថាប់​នៅ​ក្នុង​អង្គ​ប្រជុំ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​កាត់​ក្ដីនៅ​ក្នុង​ចំណោម ពួក​ព្រះ​ទាំងឡាយ​ថា៖


នោះ​ចៅ‌ហ្វាយ​ត្រូវ​នាំ​គេ​ទៅ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​ក្រប​ទ្វារ​ផ្ទះ ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​របស់​គេ ដូច្នេះ អ្នក​នោះ​នឹង​ត្រូវ​នៅ​បម្រើ​ចៅ‌ហ្វាយ​ជា​រៀង​រហូត។


មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះឡើយ ក៏​មិន​ត្រូវ​ប្រទេច​ផ្ដាសា​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ដែរ។


ក្នុង​គ្រប់​រឿង​ដណ្ដើម​កម្ម‌សិទ្ធិ​គ្នា ទោះ​ជា​គោ លា ចៀម ខោ​អាវ ឬ​របស់​ណា​បាត់​ក៏​ដោយ ដែល​ម្នាក់​ប្រកាន់​ថា "នេះ​ជា​របស់​ខ្ញុំ" នោះ​រឿង​អ្នក​ទាំង​សង​ខាង​ត្រូវ​ចូល​ទៅ​ចំពោះ​ព្រះ ។ អ្នក​ណា​ដែល​ព្រះ​ប្រកាស​ថា​មាន​ទោស អ្នក​នោះ​ត្រូវ​សង​គេ​មួយ​ជា​ពីរ។


«ត្រូវតែង​តាំង​ពួក​ចៅ‌ក្រម និង​ពួក​មេ​ដឹក​នាំ នៅ​គ្រប់​ទាំង​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក តាម​កុល‌សម្ព័ន្ធ​របស់​អ្នក ហើយ​អ្នក​ទាំង​នោះ​នឹង​ជំនុំ‌ជម្រះប្រជា‌ជន​ដោយ​យុត្តិ‌ធម៌។