កាលណាអ្នកទិញបាវបម្រើជាសាសន៍ហេព្រើរ គេនឹងបម្រើរយៈពេលប្រាំមួយឆ្នាំ នៅឆ្នាំទីប្រាំពីរ គេនឹងរួចចេញ ឥតជាប់មានបំណុលអ្វីឡើយ។
និក្ខមនំ 21:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើគេមកតែម្នាក់ឯង នោះនឹងចេញទៅតែម្នាក់ឯង តែបើគេមានប្រពន្ធមកជាមួយ នោះប្រពន្ធរបស់គេត្រូវចេញទៅជាមួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើខ្ញុំបម្រើនោះមកតែម្នាក់ឯង គេត្រូវចាកចេញទៅតែម្នាក់ឯង ប៉ុន្តែ ប្រសិនបើគេមានប្រពន្ធមកជាមួយ គេត្រូវចាកចេញទៅជាមួយប្រពន្ធដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើវាបានមកតែម្នាក់ឯង នោះនឹងចេញទៅតែម្នាក់ដែរ តែបើមានប្រពន្ធផង នោះប្រពន្ធនឹងចេញទៅជាមួយគ្នា អាល់គីតាប បើខ្ញុំបម្រើនោះមកតែម្នាក់ឯង គេត្រូវចាកចេញទៅតែម្នាក់ឯង ប៉ុន្តែ ប្រសិនបើគេមានប្រពន្ធមកជាមួយ គេត្រូវចាកចេញទៅជាមួយប្រពន្ធដែរ។ |
កាលណាអ្នកទិញបាវបម្រើជាសាសន៍ហេព្រើរ គេនឹងបម្រើរយៈពេលប្រាំមួយឆ្នាំ នៅឆ្នាំទីប្រាំពីរ គេនឹងរួចចេញ ឥតជាប់មានបំណុលអ្វីឡើយ។
ប្រសិនបើប្រពន្ធនោះជាស្ត្រីដែលចៅហ្វាយបានរកឲ្យ ហើយនាងបង្កើតបានកូនប្រុស ឬកូនស្រី នោះប្រពន្ធ និងកូននឹងបានជារបស់ចៅហ្វាយ ហើយអ្នកនោះត្រូវចេញទៅតែម្នាក់ឯង។
ប្រសិនបើបុរសណាម្នាក់លក់កូនស្រីរបស់ខ្លួន ឲ្យទៅធ្វើជាបាវបម្រើគេ កូននោះមិនអាចចេញទៅដូចជាបាវបម្រើប្រុសបានទេ។
រួចគេនឹងចេញពីអ្នកទៅ ព្រមទាំងកូនគេផង ដើម្បីនឹងត្រឡប់ទៅឯគ្រួសារនៅក្នុងកេរអាកររបស់បុព្វបុរសគេវិញ