និក្ខមនំ 21:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 កាលណាអ្នកទិញបាវបម្រើជាសាសន៍ហេព្រើរ គេនឹងបម្រើរយៈពេលប្រាំមួយឆ្នាំ នៅឆ្នាំទីប្រាំពីរ គេនឹងរួចចេញ ឥតជាប់មានបំណុលអ្វីឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ប្រសិនបើអ្នកទិញជនជាតិហេប្រឺម្នាក់មកធ្វើជាខ្ញុំបម្រើ គេនឹងបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ។ នៅឆ្នាំទីប្រាំពីរ គេនឹងមានសេរីភាពចាកចេញពីអ្នកទៅ ដោយមិនបាច់បង់ថ្លៃអ្វីទាំងអស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 បើឯងទិញបាវជាសាសន៍ហេព្រើរ នោះវាត្រូវនៅបំរើតែ៦ឆ្នាំទេ លុះដល់ឆ្នាំទី៧ នោះនឹងរួចចេញទៅទទេឥតសងអ្វីឡើយ សូមមើលជំពូកអាល់គីតាប2 ប្រសិនបើអ្នកទិញជនជាតិហេប្រឺម្នាក់មកធ្វើជាខ្ញុំបម្រើ គេនឹងបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ។ នៅឆ្នាំទីប្រាំពីរ គេនឹងមានសេរីភាពចាកចេញពីអ្នកទៅ ដោយមិនបាច់បង់ថ្លៃអ្វីទាំងអស់។ សូមមើលជំពូក |
មានស្ត្រីម្នាក់ជាប្រពន្ធរបស់ម្នាក់ក្នុងពួកហោរា នាងបានស្រែកអង្វរទៅអេលីសេថា៖ «ប្តីរបស់ខ្ញុំ ជាអ្នកបម្រើលោក បានស្លាប់ហើយ លោកក៏ជ្រាបថា អ្នកបម្រើរបស់លោកបានកោតខ្លាចដល់ព្រះយេហូវ៉ាដែរ ឥឡូវនេះ ម្ចាស់បំណុលបានមក ចង់យកកូនរបស់ខ្ញុំទាំងពីរនាក់ទៅធ្វើជាអ្នកបម្រើរបស់គេ»។