ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 20:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​ថ្នាក់​ជណ្តើរ​ឡើង​ទៅ​អាស‌នា​ឡើយ ក្រែង​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​សង់​អាសនៈ​ដែល​មាន​កាំ​ជណ្ដើរ​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក នៅ​ពេល​ឡើង​កាំ​ជណ្ដើរ​នោះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​កុំ​ឲ្យ​មាន​ថ្នាក់​ជណ្តើរ​ដើម្បី​ឡើង​ទៅ​ឯ​អាសនា​អញ​ឡើយ ក្រែង​គេ​ឃើញ​កេរខ្មាស​ឯង។

សូមមើលជំពូក

អាល់គីតាប

មិន​ត្រូវ​សង់​អាសនៈ​ដែល​មាន​កាំ​ជណ្តើរ​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក នៅ​ពេល​ឡើង​កាំ​ជណ្តើរ​នោះ»។

សូមមើលជំពូក



និក្ខមនំ 20:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​អ្នក​បរិសុទ្ធ ក៏​គួរ​កោត​ខ្លាច លើស​ជាង​អស់​អ្នក នៅ​ជុំ‌វិញ​ព្រះ‌អង្គ​នោះ?


ត្រូវ​ធ្វើ​ខោ​ស្នាប់​ភ្លៅ​ពី​សំពត់​ខ្លូត‌ទេស​ឲ្យ​ពួក‌គេ ពី​ត្រឹម​ចង្កេះ​ដល់​ពាក់​កណ្ដាល​ភ្លៅ សម្រាប់​បិទ​បាំង​កេរ‌ខ្មាស


អើរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់ ត្រូវ​ស្លៀក​ខោ​នោះ នៅ​ពេល​ដែល​ពួក‌គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​នៅ​ពេល​ចូល​ទៅ​កាន់​អាស‌នា ដើម្បីបំពេញ​មុខ​ងារ​ក្នុង​ទី​បរិសុទ្ធ។ ដូច្នេះ ពួក‌គេ​នឹង​គ្មាន​ទោស ហើយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​ច្បាប់​សម្រាប់​អើរ៉ុន និង​ពូជ​ពង្ស​របស់គាត់​រហូត​ត​ទៅ។


ចូរ​រក្សា​ជើង​របស់​អ្នក ពេល​អ្នក​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ដ្បិត​ដែល​ចូល​ទៅ​ជិត​ដើម្បី​ស្តាប់ វិសេស​ជាង​ថ្វាយ​យញ្ញ‌បូជា​របស់​មនុស្ស​ល្ងី‌ល្ងើ ព្រោះ​គេ​មិន​ដឹង​ថា​គេប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។


គន្លាក់​ប្រវែង​ដប់​បួន​ហត្ថ ទទឹង​ដប់បួន​ហត្ថ ទាំង​បួន​ជ្រុង ក៏​មាន​គែម​នៅ​ព័ទ្ធ​ជុំ‌វិញ​កន្លះ​ហត្ថ ហើយ​បាត​ក៏​មួយ​ហត្ថ​ទាំង​បួន​ជ្រុង ឯ​ជណ្តើរ​នោះ បែរ​មុខ​ទៅ​ទិស​ខាង​កើត។


លោក​ម៉ូសេ​ក៏​និយាយ​ទៅ​លោក​អើរ៉ុន​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ថា "ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង បាន​លើក​យើង​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​យើង​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ"» ដូច្នេះ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។


ដ្បិត​មាន​ចែង​ទុក​មក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បរិសុទ្ធ ដ្បិត​យើង​បរិសុទ្ធ» ។