មួយទៀត កាលដែលគេស្អាងព្រះវិហារ នោះគេប្រើតែថ្មដាប់ស្រាប់មុនដែលដឹកមក គ្មានឮសូរញញួរ ឬពូថៅ ឬគ្រឿងដែកណាមួយ នៅក្នុងព្រះវិហារកំពុងដែលគេស្អាងឡើងនោះឡើយ។
និក្ខមនំ 20:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ប្រសិនបើអ្នកសង់អាសនាឲ្យយើងអំពីថ្ម កុំយកថ្មដាប់ឡើយ ដ្បិតកាលណាអ្នកយកពន្លាកមកដាប់ថ្ម នោះឈ្មោះថាបានធ្វើឲ្យថ្មនោះទៅជារបស់ដែលមិនស្អាតហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកសង់អាសនៈអំពីថ្ម នោះមិនត្រូវប្រើថ្មដាប់ឡើយ ដ្បិតពេលអ្នកប្រើពន្លាកដាប់ អ្នកនឹងធ្វើឲ្យថ្មទាំងនោះទៅជារបស់មិនវិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើឯងស្អាងអាសនាពីថ្ម ឲ្យអញ នោះកុំឲ្យយកថ្មដាប់ឡើយ ដ្បិតកាលណាឯងយកពន្លាកមកដាប់ថ្ម នោះឈ្មោះថាឯងបានធ្វើឲ្យថ្មនោះ ទៅជារបស់ដែលមិនស្អាតវិញ អាល់គីតាប ប្រសិនបើអ្នកសង់អាសនៈអំពីថ្ម នោះមិនត្រូវប្រើថ្មដាប់ឡើយ ដ្បិតពេលអ្នកប្រើពន្លាកដាប់ អ្នកនឹងធ្វើឲ្យថ្មទាំងនោះទៅជារបស់មិនបរិសុទ្ធ។ |
មួយទៀត កាលដែលគេស្អាងព្រះវិហារ នោះគេប្រើតែថ្មដាប់ស្រាប់មុនដែលដឹកមក គ្មានឮសូរញញួរ ឬពូថៅ ឬគ្រឿងដែកណាមួយ នៅក្នុងព្រះវិហារកំពុងដែលគេស្អាងឡើងនោះឡើយ។
ត្រូវសង់អាសនាមួយអំពីដីសម្រាប់យើង ហើយត្រូវថ្វាយតង្វាយដុត និងតង្វាយមេត្រី ជាចៀម និងគោរបស់អ្នករាល់គ្នានៅលើអាសនានោះ យើងនឹងមកឲ្យពរអ្នក នៅគ្រប់ទីកន្លែងណាដែលយើងតាំងឲ្យមានសេចក្ដីរំឭកដល់ឈ្មោះយើង។
លោកម៉ូសេកត់ត្រាអស់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា រួចលោកក្រោកពីព្រលឹមទៅសង់អាសនាមួយនៅជើងភ្នំ ហើយបញ្ឈរថ្មដប់ពីរ តាមចំនួនកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។
មានតុបួនដាប់ពីថ្មប្រវែងមួយហត្ថកន្លះ ទទឹងមួយហត្ថកន្លះ ហើយកម្ពស់មួយហត្ថសម្រាប់តង្វាយដុត ជាកន្លែងដែលដាក់គ្រឿងប្រដាប់សម្រាប់សម្លាប់តង្វាយដុត និងយញ្ញបូជានោះ។
ដូចដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់ប្រជាជនអ៊ីស្រាអែល គឺដូចមានសេចក្ដីចែងនៅក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេថា «អាសនាធ្វើពីដុំថ្មទាំងមូល គឺថ្មដែលមិនមានអ្នកណាយកដែកមកដាប់ពីលើ»។ គេក៏ថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ានៅលើអាសនានោះ ព្រមទាំងថ្វាយតង្វាយមេត្រីផង។