ខ្ញុំប្របាទនឹងទៅយកនំបុ័ងបន្តិចបន្តួចមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរ ដ្បិតលោកម្ចាស់បានអញ្ជើញមកជួបអ្នកបម្រើរបស់លោកហើយ»។ បុរសទាំងបីតបថា៖ «ចូរធ្វើតាមពាក្យលោកចុះ»។
និក្ខមនំ 2:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសួរកូនថា៖ «តើអ្នកនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរហៅគាត់មក ដើម្បីឲ្យគាត់បានបរិភោគជាមួយយើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុកសួរទៅពួកនាងទៀតថា៖ «បុរសនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរទៅអញ្ជើញគាត់មក ដើម្បីឲ្យគាត់បរិភោគជាមួយយើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏សួរកូនថា អ្នកនោះតើនៅឯណា ហេតុអ្វីបានជាឯងរាល់គ្នាមកចោលគេដូច្នេះ ចូរហៅគេមកបរិភោគសិន អាល់គីតាប ឪពុកសួរទៅពួកនាងទៀតថា៖ «បុរសនោះនៅឯណា? ហេតុអ្វីបានជាកូនមកចោលគាត់ដូច្នេះ? ចូរទៅអញ្ជើញគាត់មក ដើម្បីឲ្យគាត់បរិភោគជាមួយយើង»។ |
ខ្ញុំប្របាទនឹងទៅយកនំបុ័ងបន្តិចបន្តួចមកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរ ដ្បិតលោកម្ចាស់បានអញ្ជើញមកជួបអ្នកបម្រើរបស់លោកហើយ»។ បុរសទាំងបីតបថា៖ «ចូរធ្វើតាមពាក្យលោកចុះ»។
កាលលោកឡាបាន់បានឮដំណឹងអំពីលោកយ៉ាកុប ជាកូនរបស់ប្អូនស្រីគាត់ គាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ។ លោកយ៉ាកុបក៏រៀបរាប់ដំណើររឿងទាំងនោះប្រាប់លោកឡាបាន់
រួចលោកយ៉ាកុបក៏ថ្វាយយញ្ញបូជានៅលើភ្នំនោះ ហើយហៅបងប្អូនរបស់លោកមកបរិភោគ។ គេក៏នាំគ្នាបរិភោគ រួចស្នាក់នៅលើភ្នំក្នុងយប់នោះ។
ពួកគេក៏រៀបចំជំនូន ចាំលោកយ៉ូសែបមកដល់នៅវេលាថ្ងៃត្រង់ ដ្បិតគេបានឮថា គេត្រូវបរិភោគអាហារនៅទីនេះ។
(សូម្បីតែពួកដំណើរ ក៏មិនបានដេកនៅនាផ្លូវដែរ ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅដែរ)។
គ្រានោះ ពួកបងប្អូនប្រុសស្រីរបស់លោក និងអ្នកទាំងប៉ុន្មានដែលលោកបានស្គាល់កាលពីដើម គេមកសួរលោក ក៏បរិភោគនៅក្នុងផ្ទះជាមួយលោក គេសម្ដែងសេចក្ដីអាសូរដល់លោក ហើយក៏ជួយកម្សាន្តចិត្តពីគ្រប់ទាំងការអាក្រក់ ដែលព្រះយេហូវ៉ាបានឲ្យកើតដល់លោក គ្រប់គ្នាក៏ឲ្យប្រាក់មួយដួង និងកងមាសមួយវង់ៗដល់លោក។
ពួកនាងឆ្លើយថា៖ «មានសាសន៍អេស៊ីព្ទម្នាក់បានជួយពួកយើងឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគង្វាល ហើយក៏បានដងទឹកឲ្យហ្វូងសត្វរបស់យើងផឹកទៀតផង»។
លោកម៉ូសេក៏ព្រមនៅជាមួយលោករេហួល ហើយលោករេហួលលើកនាងសេផូរ៉ា ជាកូនស្រី ឲ្យធ្វើជាប្រពន្ធរបស់លោកម៉ូសេ។
គាត់ត្រូវមានគេធ្វើបន្ទាល់ពីអំពើល្អ ជាស្ត្រីដែលបានចិញ្ចឹមអប់រំកូន ទទួលអ្នកដទៃដោយរាក់ទាក់ លាងជើងពួកបរិសុទ្ធ ជួយទុក្ខធុរៈអ្នកមានទុក្ខលំបាក ហើយយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អគ្រប់បែបយ៉ាង។
កុំភ្លេចទទួលអ្នកដទៃដោយរាក់ទាក់ ដ្បិតដោយការទទួលរាក់ទាក់ដូច្នេះ អ្នកខ្លះបានទទួលទេវតា មិនទាំងដឹងខ្លួន។