Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 31:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 (សូម្បី​តែ​ពួក​ដំណើរ ក៏​មិន​បាន​ដេក​នៅ​នា​ផ្លូវ​ដែរ ដ្បិត​ខ្ញុំ​បាន​បើក​ទ្វារ​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​ដែរ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 តាម​ពិត ខ្ញុំ​តែងតែ​បើក​ទ្វារ​ផ្ទះ​របស់​ខ្ញុំ ទទួល​អ្នក​ដំណើរ ទោះ​បី​ខ្ញុំ​មិន​ស្គាល់​គេ​ក្ដី ក៏​ខ្ញុំ​មិន​ទុក​ឲ្យ​គេ ដេក​នៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 (សូម្បី​តែ​ពួក​ដំណើរ ក៏​មិន​បាន​ដេក​នៅ​នា​ផ្លូវ​ដែរ ដ្បិត​ខ្ញុំ​បាន​បើក​ទ្វារ​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​វិញ)

សូមមើលជំពូក ចម្លង

អាល់គីតាប

32 តាម​ពិត ខ្ញុំ​តែងតែ​បើក​ទ្វារ​ផ្ទះ​របស់​ខ្ញុំ ទទួល​អ្នក​ដំណើរ ទោះ​បី​ខ្ញុំ​មិន​ស្គាល់​គេ​ក្ដី ក៏​ខ្ញុំ​មិន​ទុក​ឲ្យ​គេ ដេក​នៅ​ខាង​ក្រៅ​ផ្ទះ​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូប 31:32
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ជា​ឪពុក​ដល់​ពួក​អ្នក​កម្សត់ ហើយ​ខ្ញុំ​ក៏​ខំ​ពិនិត្យ​រក​ខុស​ត្រូវ ក្នុង​រឿង​ក្តី​របស់​អ្នក​ដែល​ខ្ញុំ​មិន​ស្គាល់​ផង


ប្រសិន​បើ​ពួក​មនុស្ស​នៅ​ទី​លំនៅ​ខ្ញុំ មិន​បាន​ពោល​ថា "តើ​មាន​អ្នក​ណា​ដែល​មិន​បាន​ឆ្អែត ដោយ​អាហារ​របស់​គាត់?"


បើ​ខ្ញុំ​បាន​គ្រប​បាំង​អំពើ​រំលង​របស់​ខ្ញុំ ដូច​ជា​មនុស្ស​លោក ដោយ​លាក់​សេចក្ដី​អាក្រក់​ខ្ញុំ​នៅ​ក្នុង​ទ្រូង


តើ​មិន​មែន​ជា​ការ​ចែក​អាហារ​ដល់​អ្នក​ស្រែក​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​អ្នក​ទេ​ឬ? ឬ​បើ​កាល​ណា​អ្នក​ឃើញ​មនុស្ស​ឥត​មាន​សម្លៀក‌បំពាក់ តើ​អ្នក​មិន​ឲ្យ​បិទ​បាំងទេឬ? ឬឥត​ដែល​ពួន​ពី​សាច់‌ញាតិ​របស់​អ្នក​ទេ​ឬ?


ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិ‌ភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ផឹក កាល​យើង​ជា​អ្នក​ដទៃ អ្នក​រាល់​គ្នា​បាន​ទទួល​យើង


ព្រះ‌មហាក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា "យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពេល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ចំណោម​ពួក​បង‌ប្អូន​របស់​យើង​នេះ នោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដល់​យើង​ហើយ"។


ចូរ​ជួយ​ផ្គត់‌ផ្គង់​ដល់​ពួក​បរិសុទ្ធ​ដែល​ខ្វះខាត ចូរ​ទទួល​ភ្ញៀវ​ដោយ​ចិត្ត​រាក់​ទាក់។


គាត់​ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​អំពើ​ល្អ ជា​ស្ត្រី​ដែល​បាន​ចិញ្ចឹម​អប់​រំកូន ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ទុក្ខ​ធុរៈ​អ្នក​មាន​ទុក្ខ​លំបាក ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​បែប​យ៉ាង។


កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ ដ្បិត​ដោយ​ការ​ទទួល​រាក់​ទាក់​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា មិន​ទាំង​ដឹង​ខ្លួន។


ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដោយ​ឥត​ត្អូញ‌ត្អែរ​ឡើយ។


ហើយ​គេ​ក៏​ងាក​បែរ​ចូល​ទៅ​គី‌បៀរ ដើម្បីដេក​នៅ​ទី​នោះ។ គេ​ចូល​ទៅ​អង្គុយ​នៅ​តាម​ផ្លូវ​ក្នុង​ទី​ក្រុង​នោះ ព្រោះ​គ្មាន​អ្នក​ណា​ទទួល​គេ​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឡើយ។


ពេល​គាត់​ងើប​ភ្នែក​ឡើង ឃើញ​អ្នក​ដំណើរ​ម្នាក់​អង្គុយ​នៅតាម​ផ្លូវ គាត់​ក៏​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​ទៅ​ណា? ហើយអ្នក​អញ្ជើញ​មក​ពី​ណា​ដែរ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម