ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកថា៖ «ចូរចុះទៅវិញ ហើយនាំអើរ៉ុនឡើងមកជាមួយផង តែកុំឲ្យពួកសង្ឃ និងប្រជាជនទម្លាយចូលមកឯព្រះយេហូវ៉ាឡើយ ក្រែងព្រះអង្គនឹងប្រហារគេ»។
និក្ខមនំ 19:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏ចុះទៅរកប្រជាជនវិញ ហើយមានប្រសាសន៍ប្រាប់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេក៏ចុះទៅរកប្រជាជនវិញ ហើយមានប្រសាសន៍ជាមួយពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ម៉ូសេក៏ចុះទៅប្រាប់ដល់ពួកជនទាំងឡាយ។ អាល់គីតាប ម៉ូសាក៏ចុះទៅរកប្រជាជនវិញ ហើយនិយាយជាមួយពួកគេ។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកថា៖ «ចូរចុះទៅវិញ ហើយនាំអើរ៉ុនឡើងមកជាមួយផង តែកុំឲ្យពួកសង្ឃ និងប្រជាជនទម្លាយចូលមកឯព្រះយេហូវ៉ាឡើយ ក្រែងព្រះអង្គនឹងប្រហារគេ»។
(នៅវេលានោះ ខ្ញុំបានឈរនៅចន្លោះព្រះយេហូវ៉ា និងអ្នករាល់គ្នា ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះយេហូវ៉ាប្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាខ្លាចដោយព្រោះមានភ្លើង ហើយមិនបានឡើងទៅលើភ្នំនោះទេ)។ ព្រះអង្គមានព្រះបន្ទូលថា