ត្រូវកំណត់ព្រំប្រទល់ជុំវិញប្រជាជនទាំងអស់ ដោយប្រាប់ថា "ចូរប្រយ័ត្ន កុំឡើងទៅលើភ្នំ ឬប៉ះពាល់ជើងភ្នំឲ្យសោះ ដ្បិតអ្នកណាដែលប៉ះពាល់ភ្នំ អ្នកនោះនឹងត្រូវស្លាប់។
និក្ខមនំ 19:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «ប្រជាជនមិនអាចឡើងមកលើភ្នំស៊ីណាយបានទេ ដ្បិតព្រះអង្គបានហាមគេហើយ ដោយមានព្រះបន្ទូលថា "ចូរកំណត់ព្រំប្រទល់នៅជុំវិញភ្នំ ហើយញែកភ្នំនេះចេញជាបរិសុទ្ធ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «ប្រជាជនពុំអាចឡើងមកលើភ្នំស៊ីណៃទេ ដ្បិតព្រះអង្គផ្ទាល់បានបញ្ជាឲ្យយើងខ្ញុំ កំណត់ព្រំដែនជុំវិញភ្នំ ហើយញែកភ្នំនេះទុកជាកន្លែងដ៏វិសុទ្ធទៀតផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេទូលឆ្លើយទៅព្រះយេហូវ៉ាថា បណ្តាជនទាំងឡាយនឹងឡើងមកដល់ភ្នំស៊ីណាយពុំបាន ដ្បិតទ្រង់បានហាមផ្តាច់ហើយ ដោយបន្ទូលថា ចូរដាក់គោលចារឹកនៅជុំវិញភ្នំ ហើយញែកចេញជាបរិសុទ្ធផង អាល់គីតាប ម៉ូសាជម្រាបអុលឡោះតាអាឡាថា៖ «ប្រជាជនពុំអាចឡើងមកលើភ្នំស៊ីណៃបានទេ ដ្បិតទ្រង់ផ្ទាល់បានបញ្ជាឲ្យយើងខ្ញុំ កំណត់ព្រំដែនជុំវិញភ្នំ ហើយញែកភ្នំនេះទុកជាកន្លែងបរិសុទ្ធទៀតផង»។ |
ត្រូវកំណត់ព្រំប្រទល់ជុំវិញប្រជាជនទាំងអស់ ដោយប្រាប់ថា "ចូរប្រយ័ត្ន កុំឡើងទៅលើភ្នំ ឬប៉ះពាល់ជើងភ្នំឲ្យសោះ ដ្បិតអ្នកណាដែលប៉ះពាល់ភ្នំ អ្នកនោះនឹងត្រូវស្លាប់។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកថា៖ «ចូរចុះទៅវិញ ហើយនាំអើរ៉ុនឡើងមកជាមួយផង តែកុំឲ្យពួកសង្ឃ និងប្រជាជនទម្លាយចូលមកឯព្រះយេហូវ៉ាឡើយ ក្រែងព្រះអង្គនឹងប្រហារគេ»។