ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 17:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូស្វេ​ក៏​បាន​ឈ្នះ​អាម៉ា‌ឡេក ព្រម​ទាំង​ពល‌ទ័ព​របស់​គេ​ដោយ​មុខ​ដាវ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ លោក​យ៉ូស្វេ​មាន​ជ័យ‌ជម្នះ​លើ​កង‌ទ័ព​អាម៉ា‌ឡេក ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូស្វេ​ក៏​បាន​ឈ្នះ​អាម៉ា‌លេក ព្រម​ទាំង​ពល‌ទ័ព​គេ​ដោយ​មុខ​ដាវ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ លោក​យ៉ូសេ្វ មាន​ជ័យ​ជំនះ​លើ​កង‌ទ័ព​អាម៉ា‌ឡេក ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។

សូមមើលជំពូក



និក្ខមនំ 17:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ លោក​ម៉ូសេ​រួយ​ដៃ​ណាស់ គេ​ក៏​យក​ថ្ម​មក​ដាក់​ឲ្យ​លោក​អង្គុយ​ចុះ រួច​លោក​អើរ៉ុន និង​លោក​ហ៊ើរ​ក៏​ឈរ​ទ្រ​ដៃ​លោក​ទាំង​សង​ខាង។ ដូច្នេះ ដៃ​លោក​បាន​នៅ​នឹង​ដដែល រហូត​ដល់​ថ្ងៃ​លិច។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កត់​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ ទុក​ជា​សេចក្ដី​រំឭក ហើយ​និទាន​ប្រាប់​ឲ្យ​យ៉ូស្វេ​ស្តាប់ ដ្បិត​យើង​នឹង​លុប​ឈ្មោះ​អាម៉ា‌ឡេក​ចេញ​ពី​ក្រោម​មេឃ​នេះ​ឲ្យ​អស់ មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ទៀត​ឡើយ»។


គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍។ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​ពួក​សាសន៍​ដទៃ​ជាន់​ឈ្លី រហូត​ដល់​គ្រា​របស់​ពួក​សាសន៍​ដទៃ​បាន​សម្រេច»។


នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​ចាប់​យក​ក្រុង​ម៉ាកេដា ហើយប្រហារ​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ រួម​ទាំង​ស្តេច​របស់​គេ​ផង។ លោក​បាន​បំផ្លាញ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ក្រុង​នោះ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។ លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​ម៉ាកេដា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ក្រុង​យេរីខូរ​ដែរ។


ព្រះ‌យេហូវ៉ា​ក៏បាន​ប្រគល់​ក្រុង​ឡាគីស មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីស្រា‌អែល ហើយ​លោក​ចាប់​យក​បាន​នៅ​ថ្ងៃ​ទីពីរ រួច​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ គឺ​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រុង​នោះ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​លិបណា​ដែរ។


គេ​ចាប់​យក​បាន​ក្រុង​នោះ រួច​វាយ​ប្រហារ​ដោយ​មុខ​ដាវ គឺ​ស្តេច​ក្រុង​នានា​នៅ​ជុំ​វិញ ព្រម​ទាំង​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ ដូច​លោក​បានប្រព្រឹត្ត​ចំពោះ​ក្រុង​អេក្លុន​ដែរ លោក​បាន​បំផ្លាញ​ក្រុង​នោះ និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ក្រុង​អស់​រលីង​គ្មាន​សល់។


លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្តេច​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​គេ​ក្នុង​គ្រា​តែ​មួយ ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ប្រយុទ្ធ​ជំនួស​អ៊ីស្រា‌អែល។


ឯ​ទី​ក្រុង​ទាំង​អស់​របស់​ស្តេច​ទាំង​នោះ និង​ស្តេច​ទាំង​ប៉ុន្មាន​របស់​គេ លោក​យ៉ូស្វេ​ចាប់​យក​បាន​ទាំង​អស់ ហើយ​លោក​ប្រហារ​គេ​ដោយ​មុខ​ដាវ ដោយ​បំផ្លាញ​គេ​ទាំង​ស្រុង ដូច​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។


ដ្បិត​លោក​យ៉ូស្វេ​មិន​បាន​ដក​ដៃ ដែល​លើក​លំពែង​ឡើង​នោះ​មក​វិញ​ឡើយ រហូត​ទាល់​តែ​បាន​បំផ្លាញ​អ្នក​ក្រុង​អៃយ​អស់​គ្មាន​សល់។