ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 16:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ​ប្រាប់​គេ​ថា៖ «មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ទុក​រហូត​ដល់​ព្រឹក​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ទុក​អាហារ​នេះ រហូត​ដល់​ព្រឹក​ស្អែក​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ម៉ូសេ​ប្រាប់​ថា កុំ​ឲ្យ​អ្នក​ណា​ទុក​ឲ្យ​សល់​ដល់​ព្រឹក​ឡើយ

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​ជម្រាប​ពួក​គេ​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ទុក​អាហារ​នេះ រហូត​ដល់​ព្រឹក​ស្អែក​ឡើយ»។

សូមមើលជំពូក



និក្ខមនំ 16:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​មាន​សល់​ដល់​ព្រឹក​ស្អែក បើ​មាន​សល់​អ្វី​ដល់​ព្រឹក​នោះ ត្រូវ​ដុត​ចោល។


ប៉ុន្ដែ គេ​មិន​ស្តាប់​លោក​ម៉ូសេ​ទេ គឺ​មាន​អ្នក​ខ្លះ​បាន​ទុក​នំ​នោះ​រហូត​ដល់​ព្រឹក ហើយ​ក៏​កើត​មាន​ដង្កូវ មាន​ក្លិន​ស្អុយ លោក​ម៉ូសេក៏​ខឹង​នឹង​គេ។


លោក​ប្រាប់​គេ​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ដ្បិត​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​សប្ប័ទ ជា​ថ្ងៃ​ឈប់​សម្រាក​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា អ្វី​ដែល​ត្រូវ​ដុត នោះ​ដុត​ទៅ ហើយ​អ្វី​ដែល​ត្រូវ​ស្ងោរ នោះ​ស្ងោរ​ទៅ ឯ​អាហារ​ដែល​នៅ​សល់ ត្រូវ​ទុក​មួយ​ឡែក​សម្រាប់​ព្រឹក​ស្អែក»។


មិន​ត្រូវ​យក​ឈាម​យញ្ញ‌បូជា​របស់​យើង​ថ្វាយ​ជា‌មួយ​នំបុ័ង​មាន​ដំបែ​ឡើយ ក៏​មិន​ត្រូវ​ទុក​ខ្លាញ់​នៃ​តង្វាយ​នោះ តាំង​ពី​ល្ងាច​ដល់​ព្រឹក​ដែរ។


ដូច្នេះ កុំ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​ថ្ងៃ​ស្អែក​នឹង​មាន​រឿង​ខ្វល់‌ខ្វាយ​របស់​ថ្ងៃ​នោះ។ រឿង​របស់​ថ្ងៃ​ណា ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ»។