ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 11:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ ចូរ​ប្រាប់​បណ្ដា​‌ជន​ទាំង​ប្រុស​ទាំង​ស្រី​ថា ម្នាក់ៗ​ត្រូវ​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់​ពី​អ្នក​ជិត​ខាង​រៀង​ៗ​ខ្លួន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប្រុស​ទាំង​ស្រី ឲ្យ​សុំ​របស់​របរ​ជា​មាស​ជា​ប្រាក់​ពី​អ្នក​ជិត​ខាង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​និយាយ​ដាក់​ត្រចៀក​បណ្តាជន​ទាំង‌ឡាយ​ឥឡូវ​ចុះ ប្រយោជន៍​ឲ្យ​គេ​ទាំង​ប្រុស​ទាំង​ស្រី​បាន​សូម​គ្រឿង​មាស គ្រឿង​ប្រាក់​ពី​អ្នក​ជិត​ខាង​រៀង​ខ្លួន

សូមមើលជំពូក

អាល់គីតាប

ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​ប្រុស​ទាំង​ស្រី ឲ្យ​សុំ​របស់​របរ​ជា​មាស​ជា​ប្រាក់​ពី​អ្នក​ជិត​ខាង»។

សូមមើលជំពូក



និក្ខមនំ 11:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អ្នក​បម្រើ​នោះ​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស និង​សម្លៀក​បំពាក់​ចេញ​មក ជូន​នាង​រេបិកា ហើយ​គាត់​ក៏​ជូន​របស់​ទ្រព្យ​ដ៏​មាន​តម្លៃ​ទៅ​បង និង​ម្តាយ​របស់​នាង​ដែរ។


ដូច្នេះ ព្រះ‌ទ្រង់​បាន​ដក​ហូត​ហ្វូង​សត្វ​ឪពុក​របស់​អូន ហើយ​ប្រគល់​មក​ឲ្យ​បង»។


៙ បន្ទាប់​មក ព្រះ‌អង្គ​បាន​នាំ​អ៊ីស្រា‌អែល ចេញ ទាំង​នាំ​យក​ប្រាក់ និង​មាស​ទៅ​ជាមួយ ឯ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​អ្នក​ណា​ម្នាក់ជំពប់​ដួល​ឡើយ។


ផែនដី​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្វីៗ​សព្វ​សារពើ​នៅលើ​ផែនដី ពិភព​លោក ព្រម​ទាំង​អស់​អ្នក ដែល​រស់​នៅក្នុងពិភព​លោក ក៏​ជា​របស់​ព្រះ‌យេហូវ៉ា​ដែរ


យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​នេះ​បាន​ប្រកប​ដោយ​គុណ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ចេញ​មក នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ចេញ​មក​ដោយ​ដៃ​ទទេ​ឡើយ


គឺ​ស្ត្រី​ម្នាក់​ៗ​នឹង​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់ និង​សម្លៀក‌បំពាក់​ពី​អ្នក​ជិត​ខាង ហើយ​ពី​ស្ត្រី​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជា‌មួយ​គ្នា យក​មក​ឲ្យ​កូន​ប្រុស កូន​ស្រី​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​បង្ហិន​សាសន៍​អេស៊ីព្ទ​បែប​ដូច្នេះ​ឯង»។


ខ្ញុំ​បាន​ប្រាប់​ពួក‌គេ​ថា "ដូច្នេះ អ្នក​ណា​ដែល​មាន​មាស ចូរ​ដោះ​យក​មក" គេ​ក៏​ប្រគល់​មក​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បោះវាទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ចេញ​ជា​រូប​កូន​គោ​នេះ​មក!»។


ឯ​អស់​អ្នក​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ក៏​ចូល​មក​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​យកកាវ កង​ជើង កង​ដៃ កន្លះ​ក និង​ចិញ្ចៀន ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​មុខ​ដែល​ធ្វើ​ពី​មាស គឺ​គ្រប់​គ្នា​យក​តង្វាយ​ជា​មាស មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា។


មនុស្ស​ល្អ​តែង​តែ​ទុក​មត៌ក ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក សម្រាប់​មនុស្ស​សុចរិត​វិញ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​ប្រាក់​ជា​របស់​យើង ហើយ​មាស​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​យើង​ដែរ។


តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់​ចែង​អ្វី​ដែល​ជា​របស់​ខ្ញុំ តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន​ព្រោះ​តែ​ខ្ញុំ​មាន​ចិត្ត​សប្បុរស?"