មនុស្សព្រហើននាំគ្នាបង្ខូចឈ្មោះទូលបង្គំ ដោយពាក្យភូតភរ តែទូលបង្គំនឹងប្រតិបត្តិតាមព្រះឱវាទ របស់ព្រះអង្គយ៉ាងអស់ពីចិត្ត
និក្ខមនំ 10:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេ មិនកើតទេ ចូរអ្នករាល់គ្នាចេញទៅថ្វាយបង្គំព្រះយេហូវ៉ាតែប្រុសៗបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏បណ្តេញលោកទាំងពីរចេញពីមុខផារ៉ោនទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេ មិនកើតទេ! ទុកឲ្យតែប្រុសៗចេញទៅគោរពបម្រើព្រះអម្ចាស់ប៉ុណ្ណោះបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏ដេញលោកទាំងពីរចេញពីព្រះចៅផារ៉ោន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឈប់សិន ចូរឯងរាល់គ្នាចេញទៅតែពួកប្រុសៗប៉ុណ្ណោះ ដើម្បីនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ ដ្បិតឯងរាល់គ្នាបានសូមដូច្នេះហើយ រួចគេក៏បណ្តេញលោកទាំង២ចេញពីមុខផារ៉ោនទៅ។ អាល់គីតាប ទេ មិនកើតទេ! ទុកឲ្យតែប្រុសៗ ចេញទៅគោរពបម្រើអុលឡោះតាអាឡាប៉ុណ្ណោះបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏ដេញអ្នកទាំងពីរចេញពីស្តេចហ្វៀរ៉អ៊ូន។ |
មនុស្សព្រហើននាំគ្នាបង្ខូចឈ្មោះទូលបង្គំ ដោយពាក្យភូតភរ តែទូលបង្គំនឹងប្រតិបត្តិតាមព្រះឱវាទ របស់ព្រះអង្គយ៉ាងអស់ពីចិត្ត
ស្តេចមានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ាគង់ជាមួយអ្នករាល់គ្នាចុះ ប្រសិនបើយើងបើកឲ្យអ្នករាល់គ្នា និងកូនតូចៗរបស់អ្នករាល់គ្នាទៅមែន! តែច្បាស់ហើយ អ្នករាល់គ្នាមានគំនិតអាក្រក់។
ផារ៉ោនមានរាជឱង្ការទៅលោកថា៖ «ចូរចេញពីយើងទៅ ត្រូវប្រយ័ត្ន កុំមកជួបមុខយើងទៀតឲ្យសោះ ដ្បិតនៅថ្ងៃណាដែលអ្នកមកជួបមុខយើង នោះអ្នកត្រូវស្លាប់ជាមិនខាន»។
ប៉ុន្ដែ ស្តេចស្រុកអេស៊ីព្ទមានរាជឱង្ការមកពួកលោកថា៖ «ម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍មនុស្សមិនឲ្យធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។