ព្រះអង្គបានបង្វែរចិត្តគេ ឲ្យស្អប់ប្រជារាស្ត្រព្រះអង្គ ឲ្យគេប្រព្រឹត្តដោយកិច្ចកល ចំពោះពួកអ្នកបម្រើព្រះអង្គ។
និក្ខមនំ 1:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មានស្តេចថ្មីមួយអង្គឡើងសោយរាជ្យនៅស្រុកអេស៊ីព្ទ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានស្ដេចថ្មីមួយអង្គឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ មានស្តេចថ្មី១អង្គសោយរាជ្យឡើងនៅស្រុកអេស៊ីព្ទ ស្តេចនោះមិនបានស្គាល់យ៉ូសែបទេ អាល់គីតាប មានស្តេចថ្មីមួយនាក់ឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្តេចនោះមិនបានស្គាល់យូសុះទេ។ |
ព្រះអង្គបានបង្វែរចិត្តគេ ឲ្យស្អប់ប្រជារាស្ត្រព្រះអង្គ ឲ្យគេប្រព្រឹត្តដោយកិច្ចកល ចំពោះពួកអ្នកបម្រើព្រះអង្គ។
ចូរទៅប្រមូលពួកចាស់ទុំអ៊ីស្រាអែល ហើយប្រាប់គេថា "ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប បានលេចមកឲ្យខ្ញុំឃើញ ហើយមានព្រះបន្ទូលថា យើងបានតាមមើលអ្នករាល់គ្នាជាប់ ក៏បានឃើញហេតុការណ៍ដែលគេប្រព្រឹត្តដល់អ្នករាល់គ្នានៅស្រុកអេស៊ីព្ទដែរ។
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខវេទនារបស់ប្រជារាស្ត្រយើង ដែលនៅស្រុកអេស៊ីព្ទហើយ យើងក៏បានឮសម្រែករបស់គេ ព្រោះតែពួកអ្នកដែលសង្កត់សង្កិនដែរ។ យើងដឹងពីទុក្ខវេទនារបស់គេហើយ
មើល៍ ឥឡូវនេះ សម្រែករបស់កូនចៅអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏បានឃើញទុក្ខលំបាកដែលសាសន៍អេស៊ីព្ទសង្កត់សង្កិនគេដែរ។
រីឯនៅក្រុងនោះ មានមនុស្សក្រម្នាក់ដែលមានប្រាជ្ញា អ្នកនោះក៏ជួយទីក្រុងឲ្យរួច ដោយប្រាជ្ញារបស់ខ្លួន តែគ្មានអ្នកណានឹកគុណពីមនុស្សក្រនោះសោះ។
ស្តេចនោះប្រព្រឹត្តនឹងពូជសាសន៍យើងដោយឆ្លៀវឆ្លាត ហើយបង្ខំឲ្យបុព្វបុរសរបស់យើងបំបរបង់ចោលកូនតូចៗរបស់ខ្លួន ដើម្បីកុំឲ្យរស់តទៅទៀត។
សាសន៍អេស៊ីព្ទបានប្រព្រឹត្តអាក្រក់ដល់យើងខ្ញុំ ព្រមទាំងធ្វើទុក្ខ ហើយដាក់បន្ទុកឲ្យយើងខ្ញុំធ្វើការយ៉ាងធ្ងន់។
មនុស្សនៅជំនាន់នោះទាំងអស់ក៏បានមូលទៅជួបជុំនឹងបុព្វបុរសរបស់គេគ្រប់គ្នាដែរ ហើយមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ គេមិនបានស្គាល់ព្រះយេហូវ៉ាទេ ក៏មិនបានស្គាល់កិច្ចការដែលព្រះអង្គបានធ្វើដល់ពួកអ៊ីស្រាអែលដែរ។