ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឆ្មប​ទាំង​ពីរ​ទូល​ផារ៉ោន​ថា៖ «ព្រោះ​ស្ត្រីសាសន៍​ហេព្រើរ​មិន​ដូច​ស្ត្រី​សាសន៍​អេស៊ីព្ទ​ទេ គេ​រឹងប៉ឹង​ណាស់ ឆ្មប​មិន​ទាន់​ទៅ​ដល់​ផង នាង​សម្រាល​កូន​រួច​ស្រេច​ទៅ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឆ្មប​ទាំង​ពីរ​ទូល​ព្រះចៅ​ផារ៉ោន​ថា៖ «ស្ត្រី​ជាតិ​ហេប្រឺ​មិន​ដូច​ស្ត្រី​ជាតិ​អេស៊ីប​ទេ ស្ត្រី​ទាំង​នោះ​រឹង‌ប៉ឹង​ណាស់ គឺ​មុន​ឆ្មប​ទៅ​ដល់ នាង​សម្រាល​កូន​រួច​ស្រេច​ទៅ​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឆ្មប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា គឺ​ពី​ព្រោះ​ពួក​ស្រី​សាសន៍​ហេព្រើរ​មិន​មែន​ដូច​ជា​ស្រី​សាសន៍​អេស៊ីព្ទ​ទេ គេ​រហ័ស​ណាស់ ដ្បិត​ឆ្មប​មិន​ទាន់​ទាំង​មក​ដល់​ផង នោះ​គេ​បាន​សំរាល​រួច​ជា​មុន​ទៅ​ហើយ

សូមមើលជំពូក

អាល់គីតាប

ឆ្មប​ទាំង​ពីរ​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ស្ត្រី​ជាតិ​ហេប្រឺ មិន​ដូច​ស្ត្រី​ជាតិ​អេស៊ីប​ទេ ស្ត្រី​ទាំង​នោះ​រឹង​ប៉ឹង​ណាស់ គឺ​មុន​ឆ្មប​ទៅ​ដល់ នាង​សំរាល​កូន​រួច​ស្រេច​ទៅ​ហើយ»។

សូមមើលជំពូក



និក្ខមនំ 1:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​កោះ​ហៅ​ឆ្មប​ទាំង​នោះ​មក ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ធ្វើ​ដូច្នេះ ហើយ​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់?»


ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ឆ្មប​ទាំង​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង និង​មាន​កម្លាំង​កាន់​តែ​ខ្លាំង។


ដាវីឌ​ឆ្លើយ​ថា៖ «ស្តេច​បាន​បង្គាប់​ការ​មក​ខ្ញុំ​ថា "កុំ​ឲ្យ​អ្នក​ណា​ដឹង​អ្វី​ពី​ដំណើរ​ដែល​យើង​ចាត់​ឯង​ឲ្យ​ទៅ​ធ្វើ​នោះ ឬ​ពី​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​ឯង​ឡើយ" ឯ​ខ្ញុំ​បាន​តម្រូវ​ឲ្យ​ពួក​កំលោះៗ​នៅ​ចាំ​ត្រង់​កន្លែង​មួយ។