ព្រះបាទអ័ហាស៊ូរុសបានបង្ខំប្រជាជនដែលរស់នៅលើដីគោក និងនៅលើកោះនានាក្នុងផ្ទៃសមុទ្រ ឲ្យបង់ពន្ធដា។
នាងអេសធើរ 9:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាជបញ្ជារបស់ព្រះនាងអេសធើរ បានបញ្ជាក់អំពីពិធីប្រារព្ធបុណ្យពួរីម ហើយរាជបញ្ជានោះត្រូវបានកត់ត្រាទុកក្នុងសៀវភៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជបញ្ជារបស់ព្រះនាងអេសធើរជាមូលដ្ឋាននៃពិធីបុណ្យពួរីម ហើយគេក៏បានចងក្រងទុកក្នុងកណ្ឌគម្ពីរនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ក្រិត្យរបស់ព្រះនាងអេសធើរបានបញ្ជាក់ពីរបៀបបុណ្យពោរនោះ ហើយក្រិត្យនោះក៏បានកត់ចុះទុកក្នុងសៀវភៅ។ អាល់គីតាប រាជបញ្ជារបស់នាងអេសធើរជាមូលដ្ឋាននៃពិធីបុណ្យពួរីម ហើយគេក៏បានចងក្រងទុកក្នុងអាយិតគីតាបនេះ។ |
ព្រះបាទអ័ហាស៊ូរុសបានបង្ខំប្រជាជនដែលរស់នៅលើដីគោក និងនៅលើកោះនានាក្នុងផ្ទៃសមុទ្រ ឲ្យបង់ពន្ធដា។
ហេតុនេះហើយបានជាគេហៅថ្ងៃទាំងពីរនោះថា «បុណ្យពួរីម» តាមពាក្យ «ពោរ» នោះឯង ហើយដោយព្រោះសេចក្ដីទាំងប៉ុន្មានដែលចែងក្នុងសំបុត្រនោះ និងដោយហេតុការណ៍ដែលគេប្រឈមមុខក្នុងរឿងនោះ ព្រមទាំងហេតុការណ៍ដែលបានកើតដល់ពួកគេ