ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 9:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នោះ ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ជា​បុត្រី​អ័ប៊ី‌ហែល ព្រម​ទាំង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា បាន​សរសេរ​សំបុត្រ​មួយ​ទៀត តាម​អំណាច​ដែល​លោក​មាន ដើម្បី​បញ្ជាក់​ពី​លើ​សំបុត្រ​ទីពីរ អំ​ពី​បុណ្យ​ពួរីម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌សាយ និង​លោក​ម៉ាដេ‌កាយ ដែល​ជា​ជន‌ជាតិ​យូដា​បាន​ចង​ក្រង​លិខិត​មួយ​ទៀត តាម​អំណាច​ដែល​លោក​មាន ដើម្បី​បញ្ជាក់​ពី​លើ​លិខិត​មុន ស្ដី​អំពី​បុណ្យ​ពួរីម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះ អេសធើរ ដ៏​ជា​អគ្គ‌មហេសី ជា​បុត្រី​អ័ប៊ី‌ហែល ព្រម​ទាំង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា ក៏​សរសេរ​ម្តង​ទៀត ផ្ញើ​ទៅ​ដោយ​អាង​គ្រប់​អំណាច​របស់​ខ្លួន ដើម្បី​នឹង​តាំង​សំបុត្រ​ពី​បុណ្យ​ពោរ​នោះ ទុក​ជា​ច្បាប់​ត​ទៅ

សូមមើលជំពូក

អាល់គីតាប

មហា‌ក្សត្រិ‌យានី​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌សាយ និង​លោក​ម៉ាដេ‌កាយ ដែល​ជា​ជន‌ជាតិ​យូដា​បាន​ចង​ក្រង​លិខិត​មួយ​ទៀត តាម​អំណាច​ដែល​គាត់​មាន ដើម្បី​បញ្ជាក់​ពី​លើ​លិខិត​មុន ស្ដី​អំពី​បុណ្យ​ពួរីម។

សូមមើលជំពូក



នាង​អេសធើរ 9:29
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ចូល​ដល់​វេន​របស់​អេសធើរ កូន​អ័ប៊ី‌ហែល ជា​ឪពុក​មា​របស់​ម៉ា‌ដេកាយ ដែល​បាន​យក​មក​ចិញ្ចឹម​ទុក​ជា​កូន​របស់​ខ្លួន ត្រូវ​ចូល​គាល់​ស្តេច នាង​មិន​បាន​សូម​អ្វី​ក្រៅ​ពី​របស់​ដែល​ហេកាយ ជា​មហា​តលិក​របស់​ស្តេច ជា​អ្នកថែ​រក្សា​ពួកស្ត្រី​បាន​ប្រគល់​ឲ្យ​នោះឡើយ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាង​ក៏​ពេញ​ចិត្ត​នឹង​នាង​គ្រប់ៗ​គ្នា។


ពួក​អ្នក​រត់​សំបុត្រ​ក៏​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់ តាម​បញ្ជា​របស់​ស្តេច ហើយ​‌គេ​បាន​ប្រកាស​រាជ‌ក្រឹត្យ​នោះនៅ​ស៊ូសាន ជា​ក្រុង​ហ្លួង។ ពេល​នោះ ស្តេច​គង់​សោយ​ស្រា​ជាមួយ​ហាម៉ាន តែ​ឯ​ទី​ក្រុង​ស៊ូសាន មាន​ការ​ច្រួល​ច្របល់​កើត​ឡើង​ជា​ខ្លាំង។


ម៉ាដេកាយ បាន​សរសេរ​ក្នុង​‌នាម​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ប្រថាប់​ត្រា​ដោយ​ព្រះ​ទម្រង់​រាជ្យ ហើយ​ផ្ញើ​ទៅ​តាម​រយៈ​ពួក​អ្នក​រត់​សំបុត្រ ដែល​ជិះ​សេះ ជា​សេះ​លឿន ជា​ពូជ​ដែល​យក​ពី​ក្រោលរបស់​ស្តេច


ឯ​ម៉ា‌ដេកាយ បាន​កត់​ត្រា​សេចក្ដី​ទាំង​នេះ ហើយ​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់ព្រះ‌បាទ​អ័ហា‌ស៊ូរុស ទាំង​ជិត​ទាំង​ឆ្ងាយ


ដោយ​បង្គាប់​ឲ្យ​ពួក‌គេ​កាន់​ថ្ងៃ​ទី​ដប់​បួន ខែ​ផល្គុន និង​ថ្ងៃ​ទី​ដប់​ប្រាំ​ផង ជា​រៀង​រាល់​ឆ្នាំ


ហើយ​ថា គេ​នឹង​នឹក​ចាំ ហើយ​កាន់​ថ្ងៃ​ទាំង​ពីរ​នោះ នៅ​គ្រប់​ជំនាន់ គ្រប់​ពូជ​អំបូរ នៅ​តាម​ខេត្ត និង​តាម​ទី​ក្រុង​រហូត​ត​ទៅ មិន​ឲ្យ​បាត់​ពី​ពួក​សាសន៍​យូដា​ឡើយ ក៏​មិន​ឲ្យ​កូន​ចៅ​របស់​គេ​ឈប់​នឹកនា​ពី​ថ្ងៃ​ទាំង​នោះ​ដែរ។