Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 9:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដោយ​បង្គាប់​ឲ្យ​ពួក‌គេ​កាន់​ថ្ងៃ​ទី​ដប់​បួន ខែ​ផល្គុន និង​ថ្ងៃ​ទី​ដប់​ប្រាំ​ផង ជា​រៀង​រាល់​ឆ្នាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បង្គាប់​ឲ្យ​ពួក​គេ​គោរព​ថ្ងៃ​ទី​ដប់‌បួន និង​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ផល្គុន ទុក​ជា​ថ្ងៃ​បុណ្យ​រៀង​រាល់​ឆ្នាំ​រហូត​ត​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដើម្បី​នឹង​បញ្ជាក់​ដល់​គេ ឲ្យ​បាន​កាន់​ថ្ងៃ​១៤ ខែ​ផល្គុន នឹង​ថ្ងៃ​១៥​ផង រាល់​តែ​ឆ្នាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 បង្គាប់​ឲ្យ​ពួក​គេ​គោរព​ថ្ងៃ​ទី​ដប់‌បួន និង​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ផល្គុន ទុក​ជា​ថ្ងៃ​បុណ្យ​រៀង​រាល់​ឆ្នាំ​រហូត​ត​ទៅ

សូមមើលជំពូក ចម្លង




នាង​អេសធើរ 9:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ដំណាក់​នេះ​បាន​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​បី ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​ប្រាំ​មួយ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​ដារី‌យុស។


នៅ​ខែ​ទីមួយ ដែល​ជា​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ដប់​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អ័ហា‌ស៊ូរុស គេ​វាយ​លេខ​តាម​របៀន «ពោរ» នៅ​មុខ​ហាម៉ាន ដើម្បី​ដេញ​រក​ថ្ងៃ​ខែ ហើយ​ក៏​ត្រូវចំលើថ្ងៃ​ទីដប់​បី នៃ​ខែ​ទី​ដប់​ពីរ ដែល​ត្រូវ​ជា​ខែ​ផល្គុន។


គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​ទីដប់​បី ខែ​ផល្គុន ហើយ​នៅ​ថ្ងៃ​ទី​ដប់​បួន គេ​ឈប់​សម្រាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​ជប់​លៀង ហើយ​សប្បាយ​រីក‌រាយ។


ប៉ុន្ដែ ពួក​សាសន៍​យូដា​ដែល​នៅ​ក្រុង​ស៊ូសាន បានប្រ​មូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទីដប់​បី និង​នៅ​ថ្ងៃ​ទី​ដប់​បួន ហើយ​សម្រាក​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ដោយ​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​ជប់‌លៀង ហើយ​សប្បាយ​រីក‌រាយ។


ឯ​ម៉ា‌ដេកាយ បាន​កត់​ត្រា​សេចក្ដី​ទាំង​នេះ ហើយ​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​គ្រប់​ទាំង​អាណា​ខេត្ត​របស់ព្រះ‌បាទ​អ័ហា‌ស៊ូរុស ទាំង​ជិត​ទាំង​ឆ្ងាយ


ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​របស់​គេ និង​ជា​ខែ​ដែល​ទុក្ខ​ព្រួយ​របស់​គេ ត្រឡប់​ជា​អំណរ​សប្បាយ ពី​ការ​សោយ​សោក ត្រឡប់​ជា​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​គេ​តាំង​ថ្ងៃ​ទាំង​ពីរ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ហើយ​អរ​សប្បាយ ជា​ថ្ងៃ​សម្រាប់​ជូន​ជំនូន​ជា​អាហារ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចែក​ទាន​ដល់​អ្នក​ក្រី​ក្រ។


ពួក​សាសន៍​យូដា​ក៏ទ​ទួល​យក​ព្រឹត្តិ‌ការណ៍​នោះ ទុក​ជា​ទំនៀម​ទម្លាប់​សម្រាប់​ខ្លួន​គេ ហើយ​ក៏​ទទួល​ថា ខ្លួន​គេ កូន​ចៅរបស់គេ និង​អស់​អ្នក​ណា​ដែល​ចូល​សាសន៍​របស់​គេ នឹង​កាន់​ថ្ងៃ​ទាំង​ពីរ​នោះ តាម​សេចក្ដី​ដែល​បាន​ចែង​ទុក ហើយ​តាម​វេលា​កំណត់​នោះ​រៀង​រាល់​ឆ្នាំ ឥតខក​ខាន​ឡើយ


គ្រា​នោះ ព្រះ​នាង​អេសធើរ ជា​អគ្គ‌មហេសី ជា​បុត្រី​អ័ប៊ី‌ហែល ព្រម​ទាំង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា បាន​សរសេរ​សំបុត្រ​មួយ​ទៀត តាម​អំណាច​ដែល​លោក​មាន ដើម្បី​បញ្ជាក់​ពី​លើ​សំបុត្រ​ទីពីរ អំ​ពី​បុណ្យ​ពួរីម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម