ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 6:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ឲ្យ​គេ​យក​ព្រះ‌ពស្ត្រា‌រាជ្យ ដែល​ព្រះ‌ករុណា​ធ្លាប់​គ្រង និង​សេះ​ដែល​ព្រះ‌ករុណា​គង់ ជា​សេះ​ដែល​មាន​មកុដ​រាជ្យ​នៅ​ក្បាល​នោះ​មក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ឲ្យ​គេ​យក​ព្រះ‌ភូសា​របស់​ព្រះ‌រាជា​មក​បំពាក់​ជូន រួច​យក​សេះ​ជា​ជំនិះ​របស់​ព្រះ‌រាជា គឺ​សេះ​ដែល​មាន​ភួង​រាជ្យ​នៅ​លើ​ក្បាល​ផង​នោះ មក​ឲ្យ​គាត់​ជិះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គួរ​តែ​យក​ព្រះ‌ពស្ត្រា‌រាជ្យ ដែល​ព្រះ‌ករុណា​ធ្លាប់​ទ្រង់ នឹង​សេះ​ដែល​ព្រះ‌ករុណា​គង់ ព្រម​ទាំង​មកុដ‌រាជ្យ ដែល​ពាក់​លើ​ព្រះ‌សិរ​មក

សូមមើលជំពូក

អាល់គីតាប

ត្រូវ​ឲ្យ​គេ​យក​អាវ​របស់​ស្តេច​មក​បំពាក់​ជូន រួច​យក​សេះ​ជា​ជំនិះ​របស់​ស្តេច គឺ​សេះ​ដែល​មាន​ភួង​រាជ្យ​នៅ​លើ​ក្បាល​ផង​នោះ មក​ឲ្យ​គាត់​ជិះ។

សូមមើលជំពូក



នាង​អេសធើរ 6:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មាន​រាជ‌ឱង្ការ​បង្គាប់​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នាំ​ពួក​ពល‌ទ័ព​របស់​ចៅ‌ហ្វាយ​អ្នក ទៅ​បញ្ជិះ​សាឡូម៉ូន ជា​បុត្រ​របស់​យើង ឲ្យ​ជិះ​លើ​លា​កាត់​របស់​យើង នាំ​ចុះ​ទៅ​ឯ​គីហុន​ទៅ


ឲ្យ​ទៅ​យាង​ព្រះ‌នាង​វ៉ាសធី ជា​អគ្គម‌ហេសី​មក​នៅ​ចំពោះ​ទ្រង់ ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​នឹង​បង្ហាញ​រូប​ឆោម​ឲ្យ​ប្រជា‌ជន និង​ពួក​មន្ត្រី​ឃើញ ដ្បិត​ព្រះ‌នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​គួរ​គយ​គន់។


ស្ដេច​ស្រឡាញ់​អេសធើរ លើស​ជាង​ស្ត្រី​ឯ​ទៀត​ទាំង​អស់ ហើយ​នាង​ទទួល​បាន​ការ​សន្ដោស និង​ការ​គាប់​ព្រះ​ហឫទ័យ​ពី​ស្ដេច លើស​ជាង​ស្ត្រី​ក្រមុំ​ឯ​ទៀត​ទាំង​អស់ ដល់​ម៉្លេះ​បាន​ជា​ស្ដេច​បំពាក់​មកុដ‌រាជ្យ ហើយ​តាំង​នាង​ឡើង​ជា​អគ្គ‌មហេសី ជំនួស​ព្រះ​នាង​វ៉ាសធី។


ដូច្នេះ ហាម៉ាន​ក៏​ទូល​ស្ដេច​ថា៖ «អ្នក​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​លើក​មុខ​នោះ


យើង​បាន​ឃើញ​ទាសករ​កំពុង​តែ​ជិះ​សេះ ហើយ​កូន​ស្តេច​កំពុង​តែ​ដើរ​នៅ​ដី​ដូច​ជា​ទាសករ​វិញ។


តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​បម្រើ​របស់​គាត់​ថា "ចូរ​ប្រញាប់​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​កូន​យើង ហើយ​យក​ចិញ្ជៀន និង​ស្បែក​ជើង​មក​បំពាក់​ឲ្យ​ផង។


លោក​ក៏​ដោះ​អាវ​ដែល​លោក​ពាក់ ប្រគល់​ឲ្យ​ដល់​ដាវីឌ ព្រម​ទាំង​សម្លៀក‌បំពាក់​របស់​លោក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​ផង។