នាងអេសធើរ 6:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចមានរាជឱង្ការសួរថា៖ «តើគេបានដំឡើងបុណ្យស័ក្ដិ ឬលើកកិត្តិយសអ្វីខ្លះដល់លោកម៉ាដេកាយ សម្រាប់ការនេះ?» ពួករាជបម្រើដែលចាំបម្រើស្តេច ទូលថា៖ «មិនបានធ្វើអ្វីដល់គាត់ទាល់តែសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាក៏សួរថា៖ «តើគេបានលើកកិត្តិយស និងដំឡើងបុណ្យស័ក្ដិ ដើម្បីសងគុណលោកម៉ាដេកាយឬទេ?»។ ពួកមន្ត្រីទូលស្ដេចថា៖ «គ្មានទាល់តែសោះ ក្រាបទូល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចមានបន្ទូលសួរថា តើបានប្រោសឲ្យម៉ាដេកាយនេះបានរង្វាន់ នឹងយសជាយ៉ាងណាខ្លះ ដោយព្រោះការនោះ ពួកមហាតលិកដែលបំរើស្តេច ទូលតបថា មិនបានប្រោសអ្វីដល់គាត់ឡើយ អាល់គីតាប ស្តេចក៏សួរថា៖ «តើគេបានលើកកិត្តិយស និងដំឡើងបុណ្យស័ក្ដិ ដើម្បីសងគុណលោកម៉ាដេកាយឬទេ?»។ ពួកមន្ត្រីជម្រាបស្ដេចថា៖ «គ្មានទាល់តែសោះ ក្រាបទូល»។ |
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្នកណាដែលវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាអ្នកដឹកនាំ និងជាមេទ័ពធំ»។ ដូច្នេះ យ៉ូអាប់ ជាកូនសេរូយ៉ា បានឡើងទៅមុនគេ ហើយបានតែងតាំងធ្វើជាមេទ័ព។
ក្នុងសៀវភៅនោះមានកត់ត្រាទុកពីដំណើរដែលម៉ាដេកាយបានប្តឹងពីប៊ីកថាន និងថេរែស ជាមហាតលិកពីររូប ក្នុងចំណោមពួកឆ្មាំទ្វាររបស់ស្តេច ដែលរកឱកាសធ្វើគុត ព្រះបាទអ័ហាស៊ូរុស។
ស្តេចមានរាជឱង្ការថា៖ «តើអ្នកណានៅដើរក្នុងទីធ្លានោះ?» ពេលនោះ ហាម៉ានទើបនឹងមកដល់ទីធ្លាខាងក្រៅរាជដំណាក់ ដើម្បីទូលសូមស្តេចយកម៉ាដេកាយទៅព្យួរកនៅលើបង្គោលដែលលោកបានរៀបចំ។
រីឯនៅក្រុងនោះ មានមនុស្សក្រម្នាក់ដែលមានប្រាជ្ញា អ្នកនោះក៏ជួយទីក្រុងឲ្យរួច ដោយប្រាជ្ញារបស់ខ្លួន តែគ្មានអ្នកណានឹកគុណពីមនុស្សក្រនោះសោះ។
ប៉ុន្តែ យើងបានឮថា លោកអាចកាត់ស្រាយ ហើយដោះស្រាយបញ្ហាស្មុគស្មាញបាន។ ឥឡូវនេះ ប្រសិនបើលោកអាចអានអក្សរនេះ ហើយកាត់ស្រាយអត្ថន័យប្រាប់យើងបាន លោកនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅក ក៏នឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងនគរនេះ»។
ពេលនោះ ព្រះបាទបេលសាសារក៏ចេញបញ្ជា ឲ្យគេបំពាក់សំពត់ពណ៌ស្វាយ និងខ្សែមាសនៅក ឲ្យដានីយ៉ែល រួចប្រកាសប្រាប់ពីដំណើរលោកថា លោកបានទទួលឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងនគរ។
ស្ដេចស្រែកយ៉ាងខ្លាំង បញ្ជាឲ្យគេនាំពួកអាបធ្មប់ ពួកខាល់ដេ និងពួកគ្រូទាយមក រួចស្ដេចមានរាជឱង្ការទៅកាន់ពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូនថា៖ «អ្នកណាដែលអាចអានអក្សរនេះ ហើយកាត់ស្រាយន័យប្រាប់យើងបាន អ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅក ក៏នឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងនគរនេះ»។