Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 6:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​អ្នក​ណា​នៅ​ដើរ​ក្នុង​ទី‌ធ្លា​នោះ?» ពេល​នោះ ហាម៉ាន​ទើប​នឹង​មក​ដល់​ទី‌ធ្លា​ខាង​ក្រៅ​រាជ​ដំណាក់ ដើម្បី​ទូល​សូម​ស្តេច​យក​ម៉ា‌ដេកាយ​ទៅ​ព្យួរក​នៅ​លើ​បង្គោល​ដែល​លោក​បាន​រៀប​ចំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «នរណា​ដើរ​នៅ​ក្នុង​សាល​រាជ​ដំណាក់?»។ ពេល​នោះ លោក​ហាម៉ាន​ចូល​មក​ដល់​សាល​ខាង​ក្រៅ​ដំណាក់​របស់​ព្រះ‌រាជា ដើម្បី​ទូល​សូម​ស្ដេច​ព្យួរ-ក លោក​ម៉ាដេ‌កាយ នៅ​លើ​បង្គោល​ដែល​លោក​បាន​ដំ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ខណ​នោះ ស្តេច​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ណា​នៅ​ឯ​ទីធ្លា​នោះ រីឯ​ហាម៉ាន​បាន​មក​ដល់​ទីធ្លា​ខាង​ក្រៅ​នៃ​ព្រះ‌រាជ‌ដំណាក់​ហើយ ចង់​សូម​ច្បាប់​ស្តេច​ឲ្យ​ចង​ក​ម៉ា‌ដេកាយ​ព្យួរ​នឹង​ឈើ ដែល​លោក​បាន​ដំឡើង​ទុក​នោះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ស្តេច​សួរ​ថា៖ «នរណា​ដើរ​នៅ​ក្នុង​សាល​ដំណាក?»។ ពេល​នោះ លោក​ហាម៉ាន​ចូល​មក​ដល់​សាល​ខាង​ក្រៅ​ដំណាក់​របស់​ស្តេច ដើម្បី​សូម​ស្ដេច​ព្យួរ ក លោក​ម៉ាដេ‌កាយ នៅ​លើ​បង្គោល​ដែល​គាត់​បាន​ដំ​ឡើង។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 6:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

«អស់​ទាំង​រាជ​បម្រើ​របស់​ស្តេច និង​ប្រជា‌ជននៅ​តាម​អាណា​ខេត្ត​របស់​ស្ដេច សុទ្ធ​តែ​ដឹង​ថា បើ​ស្តេច​មិន​បាន​ហៅ​រក នោះ​អ្នក​ណា​ក៏​ដោយ ទោះ​ប្រុស ឬ​ស្រី ដែល​នឹង​ចូល​ទៅ​គាល់​ស្តេច ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង នោះ​មាន​ច្បាប់​តែ​មួយ​ចំពោះ​អ្នក​នោះ គឺ​ត្រូវ​សម្លាប់ លើក​លែង​តែ​អ្នក​ដែល​ស្ដេច​ហុច​ព្រះ​ដំបង​រាជ្យ​ដែល​ធ្វើ​ពី​មាស​ឲ្យ​ប៉ុណ្ណោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​គាល់​អស់​រយៈ​ពេល​សាម​សិប​ថ្ងៃ​មក​ហើយ»។


លុះ​ដល់​ថ្ងៃ​ទីបី ព្រះ‌នាង​អេសធើរ​ទ្រង់​គ្រឿង​ជា​អគ្គ​មហេសី ចូល​ទៅ​ឈរ​ក្នុង​រាជ​រោង​ខាង​ក្នុង ដែល​ទល់​មុខ​នឹង​ដំណាក់​របស់​ស្ដេច ឯ​ស្ដេច​គង់​លើ​បល្ល័ង្ក‌រាជ្យ ក្នុង​មហា‌មន្ទីរ ទល់​មុខ​នឹង​ផ្លូវ​ចូល​‌រាជ​ដំណាក់។


ពេល​នោះ សេរែស ជា​ប្រពន្ធ​របស់​លោក និង​មិត្ត​សម្លាញ់​ទាំង​ប៉ុន្មាន​របស់​លោក​ក៏​ពោល​ឡើង​ថា៖ «ចូរ​ឲ្យ​គេ​ដំឡើង​បង្គោល​មួយ​កម្ពស់​ហាសិប​ហត្ថ ហើយ​ព្រឹក​ឡើង​ចូល​ទៅ​ទូល​សូម​ស្តេច ដើម្បី​យក​ម៉ា‌ដេកាយ​នេះ​ទៅ​ព្យួរ​ក​នៅ​លើ​បង្គោល​នោះ​ទៅ នោះ​ទើប​លោក​អាច​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​ជា​មួយ​ស្តេច​បាន​ដោយ​អំណរ»។ គំនិត​នេះ​ពេញ​ចិត្ត​ហាម៉ាន​ណាស់ ហើយ​លោក​ក៏​ឲ្យ​គេ​ដំឡើង​បង្គោល។


ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​គេ​បាន​ដំឡើង​បុណ្យ​ស័ក្ដិ ឬ​លើក​កិត្តិ‌យស​អ្វី​ខ្លះ​ដល់​លោក​ម៉ា‌ដេកាយ សម្រាប់​ការ​នេះ?» ពួក​រាជ​បម្រើ​ដែល​ចាំ​បម្រើ​ស្តេច ទូល​ថា៖ «មិន​បាន​ធ្វើ​អ្វី​ដល់​គាត់​ទាល់​តែ​សោះ»។


ដូច្នេះ ពួក​រាជ​បម្រើ​ទូល​ស្ដេច​ថា៖ «គឺ​លោក​ហាម៉ាន​ដែល​ឈរ​នៅ​ទី‌ធ្លា​នោះ»។ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ឲ្យ​លោក​ចូល​មក​ចុះ!»


ពេល​នោះ ហា‌បូណា ជា​មហា​តលិក​មួយ​រូប​របស់​ស្ដេច ទូល​ថា៖ «មើល​ហ្ន៍ មាន​បង្គោល​មួយ​កម្ពស់​ហាសិប​ហត្ថ​នៅ​ផ្ទះ​លោក​ហាម៉ាន ដែល​លោក​ហាម៉ាន​បាន​រៀប​ចំ​សម្រាប់​ព្យួរ​ក​លោក​ម៉ា‌ដេកាយ ជា​អ្នក​ដែល​បាន​រាយ​ការណ៍​សង្គ្រោះ​ព្រះ‌ករុណា»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «យក​ជន​នេះ ទៅ​ព្យួរ​ក​នៅ​លើ​បង្គោល​នោះ​ទៅ»។


ព្រះ‌អង្គ​ចាប់​មនុស្ស​ឆ្លៀវ‌ឆ្លាត ដោយ​ឧបាយ​របស់​ខ្លួន​គេ ហើយ​ក៏​បង្ខូច​ដំបូន្មាន​កោង​របស់​មនុស្ស​វាង​វៃ។


ឯ​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​អស់​សំណើច ព្រះ‌អម្ចាស់​ចំអក​ឲ្យ​ពួក‌គេ។


ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​គេ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ការពារ​គេ ឲ្យ​បាន​រស់​នៅ​ក្នុង​គ្រា​អំណត់។


ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន ចូរ​ធ្វើ​ដោយ​អស់​ពី​កម្លាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​តម្រិះ ឬ​ប្រាជ្ញា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម