ប៉ុន្តែ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយ ជាសាសន៍យូដានោះអង្គុយនៅមាត់ទ្វាររាជវាំង នោះសគុណទាំងប៉ុន្មាននេះគ្មានតម្លៃអ្វីចំពោះខ្ញុំទេ»។
នាងអេសធើរ 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហាម៉ានក៏ថ្លែងទៀតថា៖ «សូម្បីតែព្រះនាងអេសធើរ ជាអគ្គមហេសី ក៏មិនបានបើកឲ្យអ្នកណាទៅជាមួយស្តេចក្រៅពីខ្ញុំ ដើម្បីចូលរួមពិធីជប់លៀង ដែលព្រះនាងបានរៀបចំនោះឡើយ ហើយថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំទៅជាមួយស្តេចទៀតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពោលទៀតថា៖ «ក្រៅពីព្រះរាជា និងរូបខ្ញុំផ្ទាល់ ព្រះមហាក្សត្រិយានីអេសធើរពុំបានអញ្ជើញអ្នកណាផ្សេងទៀត ឲ្យទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងរៀបចំនោះឡើយ។ នៅថ្ងៃស្អែក ព្រះនាងក៏បានអញ្ជើញខ្ញុំ ទៅជប់លៀងជាមួយព្រះរាជាទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ថ្លែងនេះទៀតថា អេសធើរ អគ្គមហេសី មិនបើកឲ្យអ្នកណាចូលទៅជាមួយនឹងស្តេច ដើម្បីបរិភោគលៀង ដែលព្រះនាងរៀបចំនោះទេ បើកឲ្យតែអញ១ប៉ុណ្ណោះ ហើយដល់ថ្ងៃស្អែក ព្រះនាងក៏អញ្ជើញអញទៅ ជាមួយនឹងស្តេចម្តងទៀត អាល់គីតាប គាត់ពោលទៀតថា៖ «ក្រៅពីស្តេច និងរូបខ្ញុំផ្ទាល់ មហាក្សត្រិយានីអេសធើរពុំបានអញ្ជើញអ្នកណាផ្សេងទៀត ឲ្យទៅចូលរួមក្នុងពិធីជប់លៀងដែលនាងរៀបចំនោះឡើយ។ នៅថ្ងៃស្អែក នាងក៏បានអញ្ជើញខ្ញុំ ទៅជប់លៀងជាមួយស្តេចទៀត។ |
ប៉ុន្តែ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយ ជាសាសន៍យូដានោះអង្គុយនៅមាត់ទ្វាររាជវាំង នោះសគុណទាំងប៉ុន្មាននេះគ្មានតម្លៃអ្វីចំពោះខ្ញុំទេ»។
ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យនឹងខ្ញុំម្ចាស់ ហើយប្រសិនបើព្រះករុណាសព្វព្រះហឫទ័យនឹងប្រោសប្រទានដល់ខ្ញុំម្ចាស់ តាមសំណូមដែលខ្ញុំម្ចាស់ចង់បាន សូមព្រះករុណា និងលោកហាម៉ាន ស្ដេចយាង និងអញ្ជើញចូលរួមពិធីជប់លៀង ដែលខ្ញុំម្ចាស់នឹងរៀបចំថ្វាយនៅថ្ងៃស្អែកទៀត ហើយពេលនោះ ខ្ញុំម្ចាស់នឹងទូលថ្វាយព្រះករុណា អំពីសំណូមរបស់ខ្ញុំម្ចាស់ »។
ដ្បិតគេមិនដឹងថានឹងមានហេតុការណ៍អ្វីកើតឡើងទេ? តើអ្នកណាអាចប្រាប់ឲ្យគេដឹងថានឹងមានអ្វីកើតឡើងបាន?
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។