កាលផុតកំណត់ពេលកាន់ទុក្ខហើយ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ពួកដំណាក់ផារ៉ោនថា៖ «ឥឡូវនេះ ប្រសិនបើខ្ញុំបានប្រកបដោយគុណរបស់អស់លោក សូមអស់លោកទូលថ្វាយផារ៉ោនថា
នាងអេសធើរ 4:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ទៅរហូតដល់មុខទ្វាររាជវាំង ដ្បិតគ្មានច្បាប់នឹងចូលទៅក្នុងរាជវាំង ដោយស្លៀកសំពត់ធ្មៃបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទៅឈរទល់មុខនឹងមាត់ទ្វាររាជវាំង ដ្បិតលោកមិនអាចចូលទៅក្នុងបាន ដោយស្លៀកបាវបែបនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ទៅរហូតដល់មុខទ្វារព្រះរាជវាំង ដ្បិតគ្មានច្បាប់នឹងចូលទៅក្នុងព្រះរាជវាំងទាំងស្លៀកសំពត់ធ្មៃបានឡើយ អាល់គីតាប គាត់ទៅឈរទល់មុខនឹងមាត់ទ្វាររាជវាំង ដ្បិតគាត់មិនអាចចូលទៅក្នុងបាន ដោយស្លៀកបាវបែបនេះឡើយ។ |
កាលផុតកំណត់ពេលកាន់ទុក្ខហើយ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ពួកដំណាក់ផារ៉ោនថា៖ «ឥឡូវនេះ ប្រសិនបើខ្ញុំបានប្រកបដោយគុណរបស់អស់លោក សូមអស់លោកទូលថ្វាយផារ៉ោនថា
កាលម៉ាដេកាយបានដឹងពីហេតុការណ៍ទាំងប៉ុន្មានដែលបានកើតឡើង លោកហែកសម្លៀកបំពាក់របស់ខ្លួន ហើយស្លៀកសំពត់ធ្មៃ និងរោយផេះ រួចចេញទៅកណ្ដាលទីក្រុង ស្រែកឡើងដោយសម្រែកយ៉ាងខ្លាំង ហើយជូរចត់។
នៅគ្រប់អាណាខេត្ត កន្លែងណាដែលរាជក្រឹត្យ និងរាជបញ្ជារបស់ស្តេចបានទៅដល់ ទីនោះមានសេចក្ដីសៅសោកយ៉ាងខ្លាំងក្នុងចំណោមពួកសាសន៍យូដា ទាំងមានការតមអាហារ យំយែក ស្រែកទ្រហោ ក៏មានគ្នាច្រើនបានស្លៀកសំពត់ធ្មៃ ហើយដេកនៅក្នុងផេះ។
តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅមើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? មើល៍! អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយរស់នៅដោយប្រណិត គេនៅក្នុងដំណាក់ស្តេចឯណោះ។