ពេលនោះ ព្រះនាងក៏ធ្វើសំបុត្រដោយនូវព្រះនាមអ័ហាប់ ហើយប្រថាប់ត្រាផែនដី រួចផ្ញើទៅពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅក្នុងទីក្រុងជាមួយណាបោត។
នាងអេសធើរ 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃដប់បី ក្នុងខែទីមួយ គេបានហៅពួកស្មៀនហ្លួងមក ឲ្យសរសេរគ្រប់ទាំងសេចក្ដីដែលហាម៉ានបង្គាប់ដល់ពួកនាយកតំណាងស្តេច ពួកចៅហ្វាយខេត្តដែលគ្រប់គ្រងនៅគ្រប់អាណាខេត្ត និងពួកមន្ត្រីគ្រប់ទាំងសាសន៍ គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ តាមភាសារបស់គេ ច្បាប់នោះបានកត់ទុកក្នុងនាមព្រះបាទអ័ហាស៊ូរុស ក៏បោះត្រាដោយព្រះទម្រង់របស់ស្តេចទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីបី ក្នុងខែទីមួយ គេបានកោះហៅពួកស្មៀនហ្លួងមក ឲ្យសរសេរបញ្ជាទាំងប៉ុន្មានរបស់លោកហាម៉ាន សម្រាប់ផ្ញើជូនពួកមេបញ្ជាការកងទ័ព ពួកទេសាភិបាលអាណាខេត្ត និងមេដឹកនាំរបស់ជាតិសាសន៍នានា។ លិខិតនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ ក្នុងនាមព្រះចៅអហាស៊ូរុស ព្រមទាំងមានប្រថាប់ត្រាព្រះរាជាទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃ១៣ ខែចេត្រ គេបានហៅពួកស្មៀនហ្លួងមក កត់គ្រប់ទាំងសេចក្ដីដែលហាម៉ានបង្គាប់ដល់ពួកចៅហ្វាយខេត្តរបស់ស្តេច ពួកចៅហ្វាយដែលត្រួតនៅគ្រប់តែស្រុក នឹងពួកមេនៃគ្រប់ទាំងសាសន៍ គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ តាមភាសារបស់គេ ច្បាប់នោះបានកត់ទុកដោយនូវព្រះនាមស្តេចអ័ហាស៊ូរុស ក៏បោះត្រាដោយព្រះទំរង់របស់ស្តេចដែរ អាល់គីតាប នៅថ្ងៃទីបី ក្នុងខែទីមួយ គេបានកោះហៅពួកស្មៀនស្តេចមក ឲ្យសរសេរបញ្ជាទាំងប៉ុន្មានរបស់លោកហាម៉ាន សម្រាប់ផ្ញើជូនពួកមេបញ្ជាការកងទ័ព ពួកទេសាភិបាលអាណាខេត្ត និងមេដឹកនាំរបស់ជាតិសាសន៍នានា។ លិខិតនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ ក្នុងនាមស្តេចអហាស៊ូរុស ព្រមទាំងមានប្រថាប់ត្រាស្តេចទៀតផង។ |
ពេលនោះ ព្រះនាងក៏ធ្វើសំបុត្រដោយនូវព្រះនាមអ័ហាប់ ហើយប្រថាប់ត្រាផែនដី រួចផ្ញើទៅពួកចាស់ទុំ និងពួកអ្នកមានត្រកូលខ្ពស់ ដែលនៅក្នុងទីក្រុងជាមួយណាបោត។
គេក៏បានប្រគល់រាជក្រឹត្យរបស់ស្ដេច ជូនលោកនាយកតំណាងស្តេច និងពួកចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយលោកទាំងនោះក៏ជួយគាំទ្រប្រជាជន និងព្រះដំណាក់របស់ព្រះ»។
ស្ដេចផ្ញើព្រះរាជសារទៅគ្រប់អាណាខេត្តទាំងអស់ គឺទៅកាន់អាណាខេត្តនីមួយៗ តាមអក្សរសាស្ត្រជាតិរបស់គេ ហើយទៅកាន់សាសន៍នីមួយៗ តាមភាសារបស់គេ ដោយប្រកាសឲ្យបុរសៗទាំងអស់ ធ្វើជាមេលើគ្រួសាររបស់ខ្លួន ហើយត្រូវនិយាយតាមភាសាកំណើតរបស់ប្ដី។
ស្ដេចមានរាជឱង្ការទៅកាន់ហាម៉ានថា៖ «ប្រាក់នោះយើងប្រគល់ឲ្យអ្នក ហើយសាសន៍នោះក៏យើងប្រគល់ឲ្យអ្នកដែរ ដើម្បីឲ្យអ្នកប្រព្រឹត្តចំពោះពួកគេ តាមតែលោកយល់ឃើញថាល្អចុះ»។
ស្ដេចក៏ដោះត្រាព្រះទម្រង់ ដែលបានដកហូតពីហាម៉ាន មកប្រគល់ជូនម៉ាដេកាយវិញ ហើយព្រះនាងអេសធើរក៏តាំងម៉ាដេកាយ ឲ្យគ្រប់គ្រងលើផ្ទះរបស់ហាម៉ាន។
ពួកសាសន៍យូដាក៏ទទួលយកព្រឹត្តិការណ៍នោះ ទុកជាទំនៀមទម្លាប់សម្រាប់ខ្លួនគេ ហើយក៏ទទួលថា ខ្លួនគេ កូនចៅរបស់គេ និងអស់អ្នកណាដែលចូលសាសន៍របស់គេ នឹងកាន់ថ្ងៃទាំងពីរនោះ តាមសេចក្ដីដែលបានចែងទុក ហើយតាមវេលាកំណត់នោះរៀងរាល់ឆ្នាំ ឥតខកខានឡើយ
បពិត្រព្រះករុណា ទ្រង់បានចេញរាជបញ្ជាថា មនុស្សទាំងឡាយណាដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង គេត្រូវក្រាបថ្វាយបង្គំរូបបដិមាករមាសនេះ
ពេលនោះ គេនាំគ្នាចូលទៅគាល់ស្តេច ហើយទូលអំពីបំរាមនោះថា៖ «បពិត្រព្រះរាជា តើទ្រង់មិនបានឡាយព្រះហស្ដលើបំរាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលសូមអ្វីពីព្រះណា ឬពីមនុស្សណា ក្រៅពីព្រះករុណា នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហទេឬ?»។ ស្ដេចឆ្លើយថា៖ «សេចក្ដីនោះពិតហើយ គឺស្របតាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ដែលប្រែក្រឡាស់មិនបានឡើយ»។
ពេលនោះ ពួកអ្នកទាំងនោះក៏លើកគ្នាមកទូលស្តេចថា៖ «បពិតព្រះរាជា សូមទ្រង់ជ្រាបថា តាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ច្បាប់ណា ឬបំរាមណាដែលស្តេចចេញហើយ នោះមិនអាចផ្លាស់ប្តូរបានឡើយ»។
បន្ទាប់មក ព្រះបាទដារីយុសចេញរាជសារប្រកាសប្រាប់ប្រជាជន ជាតិសាសន៍ទាំងអស់ និងមនុស្សគ្រប់ភាសា ដែលរស់នៅលើផែនដីទាំងមូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូរ!
បពិត្រព្រះរាជា ឥឡូវនេះ សូមទ្រង់ចេញច្បាប់ ហើយឡាយព្រះហស្តលើច្បាប់នោះ ដើម្បីកុំឲ្យផ្លាស់ប្ដូរបាន ស្របតាមច្បាប់របស់សាសន៍មេឌី និងសាសន៍ពើស៊ី ដែលប្រែក្រឡាស់មិនបានឡើយ»។