នាងអេសធើរ 1:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
22 ស្ដេចផ្ញើព្រះរាជសារទៅគ្រប់អាណាខេត្តទាំងអស់ គឺទៅកាន់អាណាខេត្តនីមួយៗ តាមអក្សរសាស្ត្រជាតិរបស់គេ ហើយទៅកាន់សាសន៍នីមួយៗ តាមភាសារបស់គេ ដោយប្រកាសឲ្យបុរសៗទាំងអស់ ធ្វើជាមេលើគ្រួសាររបស់ខ្លួន ហើយត្រូវនិយាយតាមភាសាកំណើតរបស់ប្ដី។
សូមមើលជំពូក ចម្លង
22 គឺស្ដេចផ្ញើរាជសារទៅគ្រប់អាណាខេត្តទាំងអស់តាមអក្សរ និងភាសារបស់ប្រជាជនក្នុងអាណាខេត្តនីមួយៗ ដើម្បីឲ្យប្ដីៗទាំងអស់ធ្វើជាមេលើគ្រួសាររបស់ខ្លួន ហើយគ្រួសារនោះត្រូវនិយាយភាសាកំណើតរបស់ប្ដី។
សូមមើលជំពូក ចម្លង
22 ទ្រង់ផ្ញើព្រះរាជសារទៅដល់អស់ទាំងខេត្តរបស់ស្តេច គឺដល់គ្រប់ទាំងខេត្តតាមអក្សរជាតិរបស់គេ ហើយទៅគ្រប់ទាំងសាសន៍ តាមភាសារបស់គេ បង្គាប់ថា មនុស្សប្រុសៗត្រូវធ្វើជាម្ចាស់លើផ្ទះរបស់ខ្លួន ហើយសេចក្ដីនោះក៏បានប្រកាសទួទៅ តាមភាសារបស់ជនគ្រប់ជាតិ។
សូមមើលជំពូក ចម្លង
22 គឺស្ដេចផ្ញើសារទៅគ្រប់អាណាខេត្តទាំងអស់តាមអក្សរ និងភាសារបស់ប្រជាជនក្នុងអាណាខេត្តនីមួយៗ ដើម្បីឲ្យប្ដីៗទាំងអស់ធ្វើជាមេលើគ្រួសាររបស់ខ្លួន។
សូមមើលជំពូក ចម្លង