ប្រជាជនអ៊ីស្រាអែលទាំងអស់ក៏បានឮពីការដែលស្តេចវិនិច្ឆ័យរឿងនោះ ហើយគេមានចិត្តកោតខ្លាចដល់ទ្រង់ ព្រោះគេយល់ឃើញថា ប្រាជ្ញានៃព្រះបានសណ្ឋិតនៅក្នុងទ្រង់ សម្រាប់នឹងសម្រេចសេចក្ដីយុត្តិធម៌។
នាងអេសធើរ 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមទ្រង់ចេញរាជបញ្ជា ព្រមទាំងឲ្យគេកត់ទុកក្នុងច្បាប់របស់សាសន៍ពើស៊ី និងសាសន៍មេឌីផង ដើម្បីកុំឲ្យផ្លាស់ប្ដូរបានឡើយ គឺកុំឲ្យព្រះនាងចូលមកចំពោះព្រះករុណារហូតតទៅ ហើយសូមព្រះករុណាប្រគល់តំណែងហ្លួងរបស់ព្រះនាង ដល់ស្ត្រីម្នាក់ទៀត ដែលវិសេសជាងព្រះនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញរាជប្រកាសមួយ ដែលពុំអាចប្រែប្រួល ដូចមានចែងទុកក្នុងច្បាប់របស់ជនជាតិពែរ្ស និងជនជាតិមេឌី គឺហាមព្រះមហាក្សត្រិយានីវ៉ាសធី មិនឲ្យចូលមកជួបព្រះភ័ក្ត្រព្រះករុណារហូតតទៅ ហើយសូមព្រះករុណាផ្ទេរតំណែងរបស់ព្រះនាងទៅឲ្យព្រះមហេសីមួយអង្គទៀត ដែលប្រសើរជាងព្រះនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាព្រះករុណាសព្វព្រះទ័យ នោះសូមទ្រង់ចេញព្រះរាជឱង្ការ ព្រមទាំងឲ្យគេកត់ទុកក្នុងច្បាប់របស់សាសន៍ពើស៊ី នឹងសាសន៍មេឌីផង ដើម្បីកុំឲ្យផ្លាស់បានឡើយ ហាមមិនឲ្យព្រះនាងចូលមកចំពោះព្រះករុណាទៀត ហើយសូមព្រះករុណាប្រគល់ដំណែងយសហ្លួងរបស់ព្រះនាង ដល់ស្ត្រីម្នាក់ទៀតដែលវិសេសជាង អាល់គីតាប ប្រសិនបើស្តេចពេញចិត្ត សូមចេញរាជប្រកាសមួយ ដែលពុំអាចប្រែប្រួល ដូចមានចែងទុកក្នុងច្បាប់របស់ជនជាតិពែរ្ស និងជនជាតិមេឌី គឺហាមមហាក្សត្រិយានីវ៉ាសធី មិនឲ្យចូលមកជួបមុខស្តេចរហូតតទៅ ហើយសូមស្តេចផ្ទេរតំណែងរបស់នាងទៅឲ្យភរិយាមួយនាក់ទៀត ដែលប្រសើរជាងនាង។ |
ប្រជាជនអ៊ីស្រាអែលទាំងអស់ក៏បានឮពីការដែលស្តេចវិនិច្ឆ័យរឿងនោះ ហើយគេមានចិត្តកោតខ្លាចដល់ទ្រង់ ព្រោះគេយល់ឃើញថា ប្រាជ្ញានៃព្រះបានសណ្ឋិតនៅក្នុងទ្រង់ សម្រាប់នឹងសម្រេចសេចក្ដីយុត្តិធម៌។
នៅថ្ងៃនេះ ពួកជំទាវសាសន៍ពើស៊ី និងសាសន៍មេឌីទាំងប៉ុន្មាន ដែលឮពីទង្វើរបស់អគ្គមហេសី ពួកគេនឹងប្រកែកចំពោះប្តីរបស់ខ្លួន ដែលជាមន្ត្រីរបស់ព្រះករុណាដូច្នោះដែរ ហើយនឹងកើតមានសេចក្ដីមើលងាយ និងកំហឹងជាច្រើន។
យោបល់នេះគាប់ព្រះហឫទ័យដល់ស្តេច និងពេញចិត្តដល់ពួកមន្ត្រីណាស់ ហើយស្ដេចក៏ធ្វើតាមពាក្យរបស់មមូកាន។
ក្រោយហេតុការណ៍ទាំងនោះមក កាលសេចក្ដីក្រោធរបស់ព្រះបាទអ័ហាស៊ូរុសស្ងប់ ស្ដេចក៏នឹករឭកដល់ព្រះនាងវ៉ាសធី និងការដែលព្រះនាងបានធ្វើ ព្រមទាំងសេចក្ដីដែលបានសម្រេចចំពោះព្រះនាង។
ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជាឲ្យបំផ្លាញពួកគេចេញទៅ ទូលបង្គំនឹងប្រគល់ប្រាក់មួយម៉ឺនហាបទៅក្នុងឃ្លាំងហ្លួង សម្រាប់ពួកអ្នកដែលចាត់ចែងការនោះ»។
ព្រះនាងទូលថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ប្រសិនបើព្រះករុណាប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយប្រសិនបើព្រះករុណារាប់សេចក្ដីនេះថាជាគួរគប្បី ហើយខ្ញុំម្ចាស់ជាទីរីករាយនៅចំពោះព្រះករុណាមែន សូមទ្រង់ចេញរាជបញ្ជាមួយច្បាប់ លុបចោលសំបុត្រទាំងប៉ុន្មានដែលហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់បានសរសេរ ដោយបញ្ជាឲ្យបំផ្លាញពួកសាសន៍យូដា នៅគ្រប់ទាំងអាណាខេត្តរបស់ព្រះករុណានោះទៅ។
ឥឡូវនេះ ចូរសរសេរក្នុងនាមស្ដេច ផ្ញើទៅសាសន៍យូដា តាមតែចិត្តចុះ ហើយប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ ដ្បិតរាជបញ្ជាដែលបានចែងក្នុងនាមព្រះមហាក្សត្រ ក៏ប្រថាប់ត្រាដោយព្រះទម្រង់រាជ្យ នោះមិនអាចលុបចោលបានឡើយ»។
គេក៏យកថ្មមួយផ្ទាំងមកសន្ធប់មាត់រូង ហើយស្ដេចក៏ប្រថាប់ត្រាព្រះទម្រង់ និងចិញ្ចៀនត្រារបស់ពួកសេនាបតីស្ដេច ដើម្បីមិនឲ្យមានអ្វីផ្លាស់ប្តូរពីដំណើរដានីយ៉ែលឡើយ។
ដូច្នេះ លោកសាំយូអែលទូលទ្រង់ថា៖ «នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែលចេញពីទ្រង់ហើយ ក៏បានប្រទានឲ្យអ្នកជិតខាងដែលល្អជាងទ្រង់វិញ។