ពេលនោះ លោកយូដាពោលទៅកាន់អូណាន់ថា៖ «ចូរចូលទៅឯប្រពន្ធរបស់បងឯង ដើម្បីបំពេញកាតព្វកិច្ចជាប្អូនថ្លៃចំពោះនាង ហើយបន្តពូជឲ្យបងប្រុសឯងទៅ»។
នាងរស់ 4:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អ្នកដែលមានច្បាប់លោះនោះ ឆ្លើយថា៖ «ខ្ញុំមិនអាចលោះបានទេ ក្រែងបាត់មត៌ករបស់ខ្ញុំ ដូច្នេះ ចូរអ្នកយកច្បាប់របស់ខ្ញុំលោះចុះ ដ្បិតខ្ញុំមិនអាចលោះបានទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះឆ្លើយវិញថា៖ «បើដូច្នេះ ខ្ញុំមិនអាចទិញបានទេ ព្រោះខ្ញុំមិនចង់ខាតប្រយោជន៍ និងបាត់កេរអាករផ្ទាល់របស់ខ្ញុំឡើយ សូមលោកប្អូនទិញយកចុះ! ខ្ញុំពុំអាចទិញបានទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះឆ្លើយឡើងថា ខ្ញុំនឹងលោះសំរាប់ខ្លួនខ្ញុំមិនបានទេ ក្រែងខ្ញុំបង្ខូចមរដករបស់ខ្ញុំទៅ ដូច្នេះ ចូរអ្នកយកច្បាប់របស់ខ្ញុំ នឹងលោះចុះ ដ្បិតខ្ញុំលោះមិនបានទេ។ អាល់គីតាប បុរសនោះឆ្លើយវិញថា៖ «បើដូច្នេះ ខ្ញុំមិនអាចទិញបានទេ ព្រោះខ្ញុំមិនចង់ខាតប្រយោជន៍ និងបាត់កេរអាករផ្ទាល់របស់ខ្ញុំឡើយ សូមលោកប្អូនទិញយកចុះ! ខ្ញុំពុំអាចទិញបានទេ!»។ |
ពេលនោះ លោកយូដាពោលទៅកាន់អូណាន់ថា៖ «ចូរចូលទៅឯប្រពន្ធរបស់បងឯង ដើម្បីបំពេញកាតព្វកិច្ចជាប្អូនថ្លៃចំពោះនាង ហើយបន្តពូជឲ្យបងប្រុសឯងទៅ»។
ប្រសិនបើបង ឬប្អូនអ្នកធ្លាក់ខ្លួនទៅជាក្រីក្រ ហើយលក់ដីខ្លះ នោះសាច់សន្តានដែលជិតបំផុត ត្រូវមកលោះយកដីដែលបានលក់ឲ្យគេហើយនោះវិញ
ប៉ុន្ដែ ប្រសិនបើអ្នកនោះមិនចង់យកប្រពន្ធរបស់បងប្រុសខ្លួនទេ នាងត្រូវចូលទៅជួបពួកចាស់ទុំ ត្រង់ទ្វារក្រុង ហើយជម្រាបថា "ប្អូនថ្លៃនាងខ្ញុំមិនព្រមរក្សាឈ្មោះឲ្យបងប្រុសរបស់ខ្លួន នៅគង់វង្សក្នុងសាសន៍អ៊ីស្រាអែលទេ។ គាត់មិនចង់បំពេញកាតព្វកិច្ច តាមការដែលប្អូនថ្លៃត្រូវធ្វើចំពោះនាងខ្ញុំឡើយ"។
ពេលនោះ ពួកចាស់ទុំរបស់ក្រុងនោះ ត្រូវហៅអ្នកនោះមកសួរ ហើយបើគាត់នៅតែថា "ខ្ញុំមិនចង់យកនាងទេ"
នោះបងថ្លៃត្រូវចូលទៅជិតអ្នកនោះ នៅចំពោះមុខពួកចាស់ទុំ ដោះស្បែកជើងចេញពីជើងរបស់គាត់ រួចស្តោះទឹកមាត់ដាក់មុខគាត់ ហើយប្រកាសថា "មនុស្សដែលមិនព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួន ត្រូវតែប្រព្រឹត្តដូច្នេះឯង"។
នោះគាត់និយាយទៅកូនប្រសាថា៖ «សូមឲ្យលោកបានព្រះពរពីព្រះយេហូវ៉ាចុះ ដោយព្រោះលោកមិនដែលខានប្រព្រឹត្តដោយសប្បុរសដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង»។ រួចណាអូមីនិយាយថា៖ «លោកនោះជាសាច់ញាតិជិតដិតនឹងយើងទេ លោកជាអ្នកដែលមានច្បាប់នឹងលោះឲ្យយើងបាន»។
ដូច្នេះ ចូរសម្រាកនៅយប់នេះសិន ចាំព្រឹកឡើង ប្រសិនបើគាត់ព្រមលោះនាង នោះល្អហើយ ចូរឲ្យគាត់សម្រេចកិច្ចការនេះចុះ តែបើគាត់មិនព្រមលោះនាងទេ នោះខ្ញុំនឹងលោះនាងវិញ ខ្ញុំសន្យានឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់។ ចូរដេកនៅទីនេះរហូតដល់ព្រឹកចុះ»។
លោកសួរថា៖ «តើអ្នកណានេះ?» នាងឆ្លើយថា៖ «នាងខ្ញុំឈ្មោះរស់ ជាស្រីបម្រើរបស់លោកម្ចាស់ សូមបណ្តោយផួយមកដណ្តប់ឲ្យស្រីបម្រើរបស់លោកម្ចាស់ផង ដ្បិតលោកម្ចាស់ជាអ្នកមានច្បាប់នឹងលោះបាន»។