ពេលបានមកដល់ម្តាយក្មេក នោះគាត់សួរថា៖ «តើយ៉ាងម៉េចទៅហើយកូន? » នាងក៏រៀបរាប់ប្រាប់ពីគ្រប់ទាំងសេចក្ដីដែលលោកបានប្រព្រឹត្តដល់នាង
នាងរស់ 3:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនាងនិយាយថា៖ «លោកបានឲ្យស្រូវមកខ្ញុំប្រាំមួយរង្វាល់នេះ ដោយនិយាយថា "នាងមិនត្រូវត្រឡប់ទៅម្តាយក្មេកវិញដោយដៃទទេឡើយ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបញ្ជាក់ថា៖ «លោកបានឲ្យស្រូវមួយតៅមកកូន ទាំងពោលថា នាងមិនត្រូវត្រឡប់ទៅផ្ទះវិញដៃទទេឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនាងនិយាយថា លោកឲ្យស្រូវឱកមកខ្ញុំ៦រង្វាល់នេះ ដោយពាក្យថា កុំឲ្យនាងត្រឡប់ទៅឯម្តាយក្មេកវិញដោយដៃទទេឡើយ អាល់គីតាប នាងបញ្ជាក់ថា៖ «គាត់បានឲ្យស្រូវមួយតៅមកកូនទាំងពោលថា នាងមិនត្រូវត្រឡប់ទៅផ្ទះវិញដៃទទេឡើយ!»។ |
ពេលបានមកដល់ម្តាយក្មេក នោះគាត់សួរថា៖ «តើយ៉ាងម៉េចទៅហើយកូន? » នាងក៏រៀបរាប់ប្រាប់ពីគ្រប់ទាំងសេចក្ដីដែលលោកបានប្រព្រឹត្តដល់នាង
ណាអូមីប្រាប់ថា៖ «កូនអើយ ចូរនៅស្ងៀម ចាំមើលការនោះនឹងទៅជាយ៉ាងណា ដ្បិតនៅថ្ងៃនេះលោកមិននៅស្ងៀមទេ លោកនឹងបង្ហើយការនេះជាមិនខាន»។