ឡាបាន់និយាយថា៖ «សូមអញ្ជើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះ និងកន្លែងមួយសម្រាប់អូដ្ឋស្រេចហើយ»។
នាងរស់ 3:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកតបថា៖ «នាងអើយ សូមឲ្យនាងបានប្រកបដោយពរនៃព្រះយេហូវ៉ាចុះ ពេលនេះ នាងបានសម្ដែងទឹកចិត្តសប្បុរសវិសេសជាងមុន ដោយនាងមិនបានទៅតាមកំលោះៗ ទោះក្រ ឬមានក្ដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបូអូសពោលថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់នាង! នាងប្រព្រឹត្តដូច្នេះ គឺនាងបង្ហាញចិត្តស្មោះត្រង់ប្រសើរជាងពីមុនទៅទៀត គឺនាងមិនបានដើររកប្រុសក្មេងៗ ទោះជាអ្នកមាន ឬអ្នកក្រក្ដី មកធ្វើជាប្ដីទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកតបថា នាងអើយ សូមឲ្យនាងបានប្រកបដោយពរនៃព្រះយេហូវ៉ាចុះ នាងបានសំដែងទឹកចិត្តដ៏សប្បុរស នៅជាន់ក្រោយនេះ វិសេសជាងមុនណាស់ ដោយនាងមិនបានទៅតាមកំឡោះៗ ទោះក្រ ឬមានផង អាល់គីតាប លោកបូអូសពោលថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់នាង! នាងប្រព្រឹត្តដូច្នេះ គឺនាងបង្ហាញចិត្តស្មោះត្រង់ប្រសើរជាងពីមុនទៅទៀត គឺនាងមិនបានដើររកប្រុសក្មេងៗ ទោះជាអ្នកមាន ឬអ្នកក្រក្តីមកធ្វើជាប្ដីទេ។ |
ឡាបាន់និយាយថា៖ «សូមអញ្ជើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះ និងកន្លែងមួយសម្រាប់អូដ្ឋស្រេចហើយ»។
គាត់និយាយទៅកូនប្រសាទាំងពីរថា៖ «ចូរកូនត្រឡប់ទៅរកផ្ទះម្តាយរៀងខ្លួនវិញចុះ សូមឲ្យព្រះយេហូវ៉ាផ្តល់សេចក្ដីសប្បុរសដល់កូន ដូចជាកូនបានប្រព្រឹត្តនឹងខ្មោចប្តី ហើយនឹងម្តាយដែរ។
លោកបូអូសឆ្លើយទៅនាងថា៖ «គេបានប្រាប់ដល់ខ្ញុំ ពីគ្រប់ទាំងកិរិយា ដែលនាងបានប្រព្រឹត្តនឹងម្តាយក្មេក ក្រោយពីប្តីនាងស្លាប់ទៅ ហើយពីការដែលនាងបានលះចោលឪពុកម្តាយ និងស្រុកកំណើតរបស់នាង មកក្នុងសាសន៍នេះ ដែលនាងមិនស្គាល់ពីមុនមកផង។
នោះគាត់និយាយទៅកូនប្រសាថា៖ «សូមឲ្យលោកបានព្រះពរពីព្រះយេហូវ៉ាចុះ ដោយព្រោះលោកមិនដែលខានប្រព្រឹត្តដោយសប្បុរសដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង»។ រួចណាអូមីនិយាយថា៖ «លោកនោះជាសាច់ញាតិជិតដិតនឹងយើងទេ លោកជាអ្នកដែលមានច្បាប់នឹងលោះឲ្យយើងបាន»។
ឯលោកបូអូសបានមកពីបេថ្លេហិម គាត់និយាយទៅកាន់ពួកអ្នកចម្រូតថា៖ «សូមព្រះយេហូវ៉ាគង់ជាមួយអ្នករាល់គ្នា» គេឆ្លើយថា៖ «សូមព្រះយេហូវ៉ាប្រទានពរដល់លោក»។
លោកសួរថា៖ «តើអ្នកណានេះ?» នាងឆ្លើយថា៖ «នាងខ្ញុំឈ្មោះរស់ ជាស្រីបម្រើរបស់លោកម្ចាស់ សូមបណ្តោយផួយមកដណ្តប់ឲ្យស្រីបម្រើរបស់លោកម្ចាស់ផង ដ្បិតលោកម្ចាស់ជាអ្នកមានច្បាប់នឹងលោះបាន»។
ដូច្នេះ លោកសាំយូអែលក៏ទៅរកស្ដេចសូល ហើយស្ដេចសូលមានរាជឱង្ការថា៖ «សូមឲ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា ខ្ញុំបានធ្វើសម្រេច តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ»។