ពេលនោះ លោកអ័ប្រាហាំក៏ក្រាបឱនមុខដល់ដី ទាំងអស់សំណើច ហើយនឹកក្នុងចិត្តថា «តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំបានឬ? តើសារ៉ាដែលមានអាយុកៅសិបឆ្នាំទៅហើយ អាចបង្កើតកូនបានឬ?»
នាងរស់ 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរវិលទៅវិញទៅ កូនស្រីអើយ ដ្បិតម្តាយចាស់ហួសកំណត់នឹងយកប្តីហើយ ប្រសិនបើម្តាយនិយាយថា ម្តាយមានសង្ឃឹមហើយ បើម្តាយមានប្តីនៅយប់នេះ ហើយបង្កើតបានកូនប្រុស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរត្រឡប់ទៅវិញចុះ! ម៉ែចាស់ណាស់ហើយ មិនអាចមានប្ដីទៀតទេ។ បើសិនជាម៉ែមានសង្ឃឹមថានឹងបានរួមរស់ជាមួយបុរសណាម្នាក់ នៅយប់នេះ ហើយបង្កើតបានកូនប្រុសៗ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរវិលទៅវិញទៅ កូនស្រីអើយ ដ្បិតអញចាស់ហួសកំណត់នឹងយកប្ដីហើយ បើសិនជាអញនិយាយថា អញមានសង្ឃឹមហើយ បើអញមានប្ដីនៅយប់នេះឯង ហើយនឹងបង្កើតបានកូនប្រុស អាល់គីតាប ចូរត្រឡប់ទៅវិញចុះ! ម៉ែចាស់ណាស់ហើយ មិនអាចមានប្ដីទៀតទេ។ បើសិនជាម៉ែមានសង្ឃឹមថា នឹងបានរួមរស់ជាមួយបុរសណាម្នាក់ នៅយប់នេះ ហើយបង្កើតបានកូនប្រុសៗ |
ពេលនោះ លោកអ័ប្រាហាំក៏ក្រាបឱនមុខដល់ដី ទាំងអស់សំណើច ហើយនឹកក្នុងចិត្តថា «តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំបានឬ? តើសារ៉ាដែលមានអាយុកៅសិបឆ្នាំទៅហើយ អាចបង្កើតកូនបានឬ?»
ពេលនោះ លោកយូដាពោលទៅកាន់នាងតាម៉ារជាកូនប្រសាថា៖ «ចូរកូននៅជាមេម៉ាយនៅក្នុងផ្ទះឪពុករបស់កូនសិនទៅ ទម្រាំសេឡាកូនរបស់ពុកធំពេញវ័យ» ដ្បិតគាត់ខ្លាចក្រែងវាស្លាប់ដូចជាបងៗវាដែរ។ ដូច្នេះ នាងតាម៉ារក៏ទៅរស់នៅផ្ទះរបស់ឪពុកនាងវិញ។
ស្ត្រីមេម៉ាយដែលត្រូវកត់ចូលក្នុងបញ្ជី ត្រូវមានអាយុហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្តីតែមួយប៉ុណ្ណោះ
ប៉ុន្តែ ណាអូមីឃាត់ថា៖ «ចូរវិលទៅវិញចុះ កូនស្រីអើយ ហេតុអ្វីបានជាចង់ទៅតាមម្តាយ? តើម្តាយនៅមានកូនក្នុងពោះទៀត ដែលនឹងធ្វើជាប្តីដល់ឯងបានឬ?
នោះតើកូននឹងនៅចាំទាល់តែវាធំឡើងឬ? បើយ៉ាងនោះ តើកូននឹងបង្អង់នៅឥតមានប្តីឬ? កុំអី កូនស្រីអើយ ម្តាយព្រួយចិត្តខ្លាំងណាស់ ដោយព្រោះកូន ព្រោះព្រះហស្តនៃព្រះយេហូវ៉ាបានលូកមកទាស់នឹងម្តាយហើយ»។