ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 89:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺយើង​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​តាំង​គេ​ឡើង ដោយ​ប្រេង​ដ៏​បរិសុទ្ធ​របស់​យើង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​បាន​រកឃើញ​ដាវីឌ​អ្នកបម្រើ​របស់យើង យើង​បាន​ចាក់ប្រេងអភិសេក​លើ​គាត់​ដោយ​ប្រេង​ដ៏វិសុទ្ធ​របស់យើង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​យើង​រក​បាន​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​អភិសេក​គេ ដោយ​ប្រេង​ដ៏វិសុទ្ធ​របស់​យើង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​អញ​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បំរើ​អញ ក៏​បាន​ចាក់​ប្រេង​តាំង​ឡើង ដោយ​ប្រេង​បរិសុទ្ធ​របស់​អញ

សូមមើលជំពូក

អាល់គីតាប

គឺ​យើង​រក​បាន​ទត​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​តែង‌តាំង​គាត់ ដោយ​ប្រេង​ដ៏‌វិសុទ្ធ​របស់​យើង​

សូមមើលជំពូក



ទំនុកតម្កើង 89:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌អង្គ​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ទ្រង់​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ ព្រោះ​ព្រះ​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ដោយ​គ្មាន​កម្រិត​ទេ។


ក្រោយ​ពី​បានដកព្រះ‌បាទ​សូល​ចេញ ព្រះ‌អង្គបាន​តាំង​ព្រះ‌បាទ​ដាវីឌឡើង​ធ្វើ​ជា​ស្តេច​របស់​គេ។ ព្រះ‌អង្គ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះបាទ​ដាវីឌ​ថា "យើង​រក​បាន​ដាវីឌ កូន​របស់​អ៊ីសាយ ជា​មនុស្ស​ម្នាក់​ត្រូវ​ចិត្ត​យើង ដែល​នឹង​ធ្វើ​តាម​ចិត្ត​យើង​គ្រប់​ជំពូក"។


នោះ​អ្នក​អាច​តាំង​ឲ្យ​មាន​ស្តេច​គ្រប់​គ្រង​លើ​អ្នក​បាន តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ជ្រើស​រើស។ ត្រូវ​តាំង​ម្នាក់​ពី​ចំណោម​ពួក​បង​ប្អូន​របស់​អ្នក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​ចុះ គឺ​មិន​ត្រូវ​តាំង​អ្នក​ប្រទេស​ក្រៅ ដែល​មិន​មែន​ជា​បង​ប្អូន​របស់​អ្នក ឲ្យ​គ្រប់​គ្រង​លើ​អ្នក​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។