ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចម្ការទំពាំងបាយជូរទៅ ដ្បិតទំពាំងបាយជូររបស់យើងកំពុងផ្កាហើយ
ទំនុកតម្កើង 63:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ គេនឹងបានជាអាហារដល់ឆ្កែព្រែ។ ព្រះគម្ពីរខ្មែរសាកល ពួកគេនឹងត្រូវបានប្រគល់ទៅក្នុងអំណាចដាវ ហើយក្លាយទៅជាចំណីរបស់កញ្ជ្រោង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យគេត្រូវស្លាប់ដោយមុខដាវ សូមឲ្យគេបានទៅជាចំណីរបស់ចចក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ គេនឹងបានជាអាហារដល់ឆ្កែព្រៃ អាល់គីតាប សូមឲ្យគេត្រូវស្លាប់ដោយមុខដាវ សូមឲ្យគេបានទៅជាចំណីរបស់ចចក។ |
ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចម្ការទំពាំងបាយជូរទៅ ដ្បិតទំពាំងបាយជូររបស់យើងកំពុងផ្កាហើយ
ដូច្នេះ សូមព្រះអង្គឲ្យកូនចៅគេជួបអំណត់ ហើយប្រគល់គេដល់អំណាចដាវ សូមឲ្យប្រពន្ធគេនៅជាឥតមានកូន និងជាមេម៉ាយ ហើយឲ្យពួកប្រុសៗរបស់គេត្រូវស្លាប់ និងពួកកំលោះៗរបស់គេត្រូវរបួស ដោយដាវក្នុងសង្គ្រាម។
ពីព្រោះអ្នកបានព្យាបាទជានិច្ច ក៏បានប្រគល់ពួកកូនចៅអ៊ីស្រាអែលដល់អំណាចនៃដាវ នៅថ្ងៃដែលគេមានសេចក្ដីអន្តរាយ គឺក្នុងកាលដែលសេចក្ដីទុច្ចរិតបានដល់កំណត់ហើយ។
អ្នកនឹងដួលនៅលើអស់ទាំងភ្នំរបស់ស្រុកអ៊ីស្រាអែល គឺទាំងអ្នក និងពួកកកកុញរបស់អ្នក ហើយសាសន៍ទាំងប៉ុន្មានដែលនៅជាមួយផង យើងនឹងប្រគល់អ្នកដល់សត្វហើរផ្សេងៗដែលស៊ីគំរង់ ហើយដល់សត្វព្រៃឲ្យវាស៊ីទៅ
ដាវីឌនិយាយទៀតថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចម្បាំងណាមួយជាមិនខាន។