តើព្រះបាទហេសេគាមិនបញ្ចុះបញ្ចូលអ្នករាល់គ្នា ដើម្បីប្រគល់អ្នកឲ្យត្រូវស្លាប់ ដោយអត់បាយ អត់ទឹក ដោយនិយាយថា "ព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នានឹងប្រោសយើងឲ្យរួចពីកណ្ដាប់ដៃស្តេចអាសស៊ើរទេឬ?"។
ណាហ៊ុម 3:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរដងទឹកទុកសម្រាប់ពេលដែលសត្រូវឡោមព័ទ្ធឯងចុះ ត្រូវរៀបចំបន្ទាយឯងឲ្យមាំមួនឡើង ចូរចុះទៅជាន់លាយដីឥដ្ឋ ហើយជួសជុលឡឥដ្ឋឲ្យមាំមួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងនីនីវេអើយ ចូរដងទឹកបង្ការទុកទៅ ដ្បិតសត្រូវឡោមព័ទ្ធអ្នកហើយ! ចូរជួសជុលកំពែងក្រុង ចូរចុះទៅក្នុងភក់ ចូររៀបចំដីឥដ្ឋ និងរៀបចំឡដុតឥដ្ឋឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរដងទឹកទុកសំរាប់ពេលដែលសត្រូវឡោមព័ទ្ធឯងចុះ ត្រូវឲ្យរៀបបន្ទាយឯងឲ្យមាំមួនឡើង ចូរចុះទៅជាន់លាយដីឥដ្ឋ ហើយជួសជុលឡឥដ្ឋឲ្យមាំមួន អាល់គីតាប ក្រុងនីនីវេអើយ ចូរដងទឹកបង្ការទុកទៅ ដ្បិតសត្រូវឡោមព័ទ្ធអ្នកហើយ! ចូរជួសជុលកំពែងក្រុង ចូរចុះទៅក្នុងភក់ ចូររៀបចំដីឥដ្ឋ និងរៀបចំឡដុតឥដ្ឋឡើងវិញ។ |
តើព្រះបាទហេសេគាមិនបញ្ចុះបញ្ចូលអ្នករាល់គ្នា ដើម្បីប្រគល់អ្នកឲ្យត្រូវស្លាប់ ដោយអត់បាយ អត់ទឹក ដោយនិយាយថា "ព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នានឹងប្រោសយើងឲ្យរួចពីកណ្ដាប់ដៃស្តេចអាសស៊ើរទេឬ?"។
យើងបានជីក ហើយបានផឹកទឹក យើងនឹងធ្វើឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងរបស់យើង។
ឱជនជាតិទាំងឡាយអើយ ចូរស្រែកសន្ធាប់ចុះ គង់តែអ្នករាល់គ្នានឹងត្រូវបាក់បែកខ្ទេចខ្ទីវិញ នែ៎ អស់ទាំងស្រុកដែលនៅឆ្ងាយៗអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរក្រវាត់ចង្កេះខ្លួន នោះអ្នកនឹងត្រូវបាក់បែកខ្ទេចខ្ទី ចូរក្រវាត់ចង្កេះចុះ នោះអ្នកនឹងត្រូវបាក់បែកខ្ទេចខ្ទី។
ឱសេះទាំងឡាយអើយ ចូរឡើងទៅ ឱរទេះចម្បាំងទាំងឡាយអើយ ចូរសម្រុកចូលចុះ ហើយត្រូវឲ្យមនុស្សដែលជំនាញ ក្នុងចម្បាំងចេញទៅដែរ គឺទាំងពួកអេធីយ៉ូពី និងពួកពូត ជាពួកអ្នកដែលកាន់ខែល ហើយពួកលូឌដែលកាន់ ហើយយឹតធ្នូ។
សត្រូវបានឡើងមកទាស់នឹងឯងហើយ ចូរការពារបន្ទាយ ត្រូវយាមផ្លូវ ចូរក្រវាត់ចង្កេះឲ្យខែងរ៉ែង ហើយចម្រើនកម្លាំងយ៉ាងសន្ធឹកចុះ
(ព្រោះព្រះយេហូវ៉ាកំពុងតាំងសេចក្ដីរុងរឿង របស់យ៉ាកុបឡើងវិញ ដូចជាអ៊ីស្រាអែលដែរ ដ្បិតពួកចោរប្លន់បានបំផ្លាញខ្នែង ទំពាំងបាយជូររបស់គេអស់)។