ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 8:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពពែ​នោះ​ចូល​សំដៅ​មក​រក​ចៀម​ឈ្មោល​ស្នែង​ពីរ ឈរ​នៅ​ក្បែរ​ទន្លេ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន ហើយ​វា​ក៏​ស្ទុះ​ទៅ​លើចៀម ដោយ​កំហឹង​យ៉ាង​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

វា​ក៏​មក​រក​ចៀមឈ្មោល​មាន​ស្នែង​ពីរ ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​នៅ​មាត់​ទន្លេ ហើយ​សម្រុក​ទៅរក​ចៀមឈ្មោល​ដោយ​សេចក្ដីក្ដៅក្រហាយ​យ៉ាងខ្លាំង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពពែ​នេះ​បាន​មក​ដល់​ជិត​ចៀម​ស្នែង​ពីរ​ឈរ​នៅ​មាត់​ទន្លេ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន រួច​សម្រុក​ទៅ​រក​ចៀម​យ៉ាង​ពេញ​ទំហឹង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វា​ក៏​មក​ដល់​ចៀម​ឈ្មោល​មាន​ស្នែង​២ ដែល​ខ្ញុំ​ឃើញ​ឈរ​នៅ​ក្បែរ​ទន្លេ​នោះ ក៏​ស្ទុះ​ទៅ​លើ ដោយ​សេចក្ដី​ឃោរ‌ឃៅ​នៃ​កំឡាំង​វា

សូមមើលជំពូក

អាល់គីតាប

ពពែ​នេះ​បាន​មក​ដល់​ជិត​ចៀម​ស្នែង​ពីរ​ឈរ​នៅ​មាត់​ទន្លេ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន រួច​សំរុក​ទៅ​រក​ចៀម​យ៉ាង​ពេញ​ទំហឹង។

សូមមើលជំពូក



ដានី‌យ៉ែល 8:6
2 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ខ្ញុំ​កំពុង​ពិចា‌រណា នោះ​មើល៍ មាន​ពពែ​ឈ្មោល​មួយ​មក​ពី​ទិស​ខាង​លិច ហោះ​ចេញ​លើ​ផែន‌ដី​ទាំង​ដុំ​មូល ឥត​ប៉ះ​ដី​សោះ។ ពពែ​នោះ​មាន​ស្នែង​មួយ​គួរ​ឲ្យ​ស្ញែង ដុះ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ។


ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម​នោះ ហើយ​វា​មួ‌ម៉ៅ​ជា​ខ្លាំង ក៏​ជល់​ចៀម​នោះ រួច​បំបាក់​ស្នែង​ទាំង​ពីរ។ ចៀម​នោះ​មិន​មាន​កម្លាំង​ទប់​ទល់​នឹង​វា​បាន​ទេ គឺ​វា​ផ្ដួល​ចៀម​ទៅ​លើ​ដី ហើយ​ពពែក៏​ជាន់​ឈ្លី គ្មាន​អ្នក​ណា​អាច​ជួយ​ចៀម​ឲ្យ​រួចពី​អំណាច​របស់​វា​បាន​ឡើយ។