Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:6 - ព្រះគម្ពីរខ្មែរសាកល

6 វា​ក៏​មក​រក​ចៀមឈ្មោល​មាន​ស្នែង​ពីរ ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​នៅ​មាត់​ទន្លេ ហើយ​សម្រុក​ទៅរក​ចៀមឈ្មោល​ដោយ​សេចក្ដីក្ដៅក្រហាយ​យ៉ាងខ្លាំង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពពែ​នោះ​ចូល​សំដៅ​មក​រក​ចៀម​ឈ្មោល​ស្នែង​ពីរ ឈរ​នៅ​ក្បែរ​ទន្លេ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន ហើយ​វា​ក៏​ស្ទុះ​ទៅ​លើចៀម ដោយ​កំហឹង​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពពែ​នេះ​បាន​មក​ដល់​ជិត​ចៀម​ស្នែង​ពីរ​ឈរ​នៅ​មាត់​ទន្លេ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន រួច​សម្រុក​ទៅ​រក​ចៀម​យ៉ាង​ពេញ​ទំហឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 វា​ក៏​មក​ដល់​ចៀម​ឈ្មោល​មាន​ស្នែង​២ ដែល​ខ្ញុំ​ឃើញ​ឈរ​នៅ​ក្បែរ​ទន្លេ​នោះ ក៏​ស្ទុះ​ទៅ​លើ ដោយ​សេចក្ដី​ឃោរ‌ឃៅ​នៃ​កំឡាំង​វា

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពពែ​នេះ​បាន​មក​ដល់​ជិត​ចៀម​ស្នែង​ពីរ​ឈរ​នៅ​មាត់​ទន្លេ ដែល​ខ្ញុំ​បាន​ឃើញ​ពី​មុន រួច​សំរុក​ទៅ​រក​ចៀម​យ៉ាង​ពេញ​ទំហឹង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:6
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈដែល​ខ្ញុំ​កំពុង​រិះគិត នោះ​មើល៍! មាន​ពពែឈ្មោល​មួយ​ក្បាល​មក​ពី​ទិសខាងលិច ឆ្លងកាត់​ផ្ទៃ​ផែនដី​ទាំងមូល​ដោយ​ឥត​ប៉ះ​ដី​។ ពពែឈ្មោល​នោះ​មាន​ស្នែង​មួយ​គួរឲ្យចាប់អារម្មណ៍​នៅចន្លោះ​ភ្នែក​ទាំងពីរ​របស់វា​។


ខ្ញុំ​បាន​ឃើញ​វា​ខិតទៅជិត​ចៀមឈ្មោល វា​មួម៉ៅយ៉ាងខ្លាំង​ចំពោះ​ចៀមឈ្មោលនោះ ហើយ​ជល់​ចៀមឈ្មោល​នោះ ក៏​បំបាក់​ស្នែង​ទាំង​ពីរ​របស់វា នោះ​ចៀមឈ្មោល​គ្មាន​កម្លាំង​នៅឈរ​នៅចំពោះ​វា​ឡើយ​។ វា​បាន​ផ្ដួល​ចៀមឈ្មោល​ដល់​ដី រួច​ជាន់ឈ្លី ហើយ​គ្មានអ្នកណា​រំដោះ​ចៀមឈ្មោល​នោះ​ពី​កណ្ដាប់ដៃ​របស់វា​បាន​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម